សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ព្រោះវាអាចឱ្យបាត់បង់ពូជមច្ឆជាតិរបស់យើង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជំទប់ទី១ឃុំបេុីស២ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ើស២ សហការជាមួយកម្លាំងប្រជាការពារចុះបង្រ្កាបបទល្មើសនេសាទក្រោយពីទឹកឡើងចូលបឹង។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចបឹងគូរ ក្រោយភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ប្រភពបានឱ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ើស២បានសហការជាមួយកម្លាំងប្រជាការពារ ដឹកនាំដោយ លោក យូ ស៊ាងស្រ៊ូ ជំទប់ទី១ឃុំប៉ើស២ បានចុះបង្រ្កាបឧបករណ៍ល្មើសច្បាប់លបស្បៃនៅចំណុចបឹងគូរក្រោយភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ជាលទ្ធផលយើងបង្រ្កាបបានលបស្បៃចំនួន៧វង់ ព្រួលប្រវែង២២០ម៉ែត្រ បង្គោលឫស្សីចំនួន៧៥បង្គោល សម្ភារទាំងនេះត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង និងបានចាក់លែងកូនត្រីចូលបឹងវិញ ៕

...

ដោយ៖អ្នកប្រម៉ាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print