មន្ត្រីអន្តោប្រវេសន៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពង្រឹងវិន័យកងកម្លាំងការងារប្រចាំបញ្ជា ការងារចុះសម្រង់ស្ថិតិជនបរទេស និងស្រាវជ្រាវបង្ក្រាបបទលើ្មស ប្រព្រឹត្តិដោយជនបរទេស

ចែករំលែក៖

ភ្នំពេញ​៖​ នៅសាលប្រជុំការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ​ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី​ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅបន្ដសម្រាប់ខែបន្ទាប់ ដោយមានការចូលរួមពីលោកនាយរងការិយាល័យ, លោកនាយផ្នែក, លោកនាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះដែរ លោកនាយការិយាល័យ បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពង្រឹងវិន័យកងកម្លាំង ការងារប្រចាំបញ្ជា ការងារចុះសម្រង់ស្ថិតិជនបរទេស និងស្រាវជ្រាវបង្ក្រាបបទលើ្មស ប្រព្រឹត្តិដោយជនបរទេស ។ ល។

ជាមួយគ្នានោះ​ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ នៅថ្ងៃទី០៣ ខែកញ្ញានេះដែរ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា អធិការរង នាយប៉ុស្តិ៍ទាំង៨​នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌ៧មករា។

ក្នុងកិច្ចប្រជុំនោះដែរ លោកស្នងការរង បានជម្រុញឱ្យផ្នែកជំនាញ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តអនុវត្តតួនាទីភារកិច្ចប្រកបដោយឆន្ទៈខ្ពស់ ព្រមទាំងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសត្រូវប្រចាំការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ២៤ម៉/២៤ម៉៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print