ខេត្តសៀមរាប៖ ថ្លែងនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃសៅរ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌនិងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរ ចំនួន ១៨១ គ្រួសារបន្ថែមទៀត បានចាប់ឆ្នោតជ្រេីសរេីសដីឡូត៍នៅតំបន់រុនតាឯក ធ្វេីឱ្យចំនួនសរុបកេីនដល់ ១១១៧ គ្រួសារ។
សូមជម្រាបថា ការចាប់ឆ្នោតយកដីឡូតិ៍នេះ បានធ្វើឡើងនៅ សាលាខេត្តសៀមរាប ខណៈដែលការចាប់ឆ្នោតនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត។
បច្ចុប្បន្ននេះក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕ដោយ៖សហការី