ខេត្តកែប៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន០៧វត្ត នៅក្នុងខេត្តកែប។ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់លោកស្រី ហ៊ុន ម៉ាណា។
ពិធីនេះត្រូវបានធ្វើរួមគ្នានៅវត្តកំពង់ត្រឡាច ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ វត្តទាំង០៧នោះរួមមាន៖ វត្តសត្ថរាជាអង្គព្រៃធំ, វត្តមុនីសោភា, វត្តកំពង់ត្រឡាច, វត្តតគរគីរីវន្ត (ភ្នំព្រួស) , វត្តមុនីរតន: (កែវក្រសាំង)មជ្ឈមណ្ឌលវិបស្សនាធុរៈ វត្តសត្ថាធម្មវិហារ(ភ្នំពោន)។
នៅក្នុងឱកាសនោះ លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីទុក្ខនិងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។
ទេយ្យវត្ថុក្នុងមួយវត្តៗ ទទួលបាន៖
០១-អង្ករ១តោន
០២-ត្រីខ ចំនួន១កេស មាន១០យួរ
០៣-មីចំនួន៥កេសធំ(៣០កេសតូច)
០៤- ត្រីងៀតចំនួន ១០ គីឡូ
០៥- សាច់ក្រកចំនួន១០ គីឡូ
០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
០៧- ទឹកដោះគោខាប់ ចំនួន២កេស
០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ
០៩- តែ ចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួ
១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- ទៀនវស្សា១គូរ
១៨- ប្រេងកូឡា ចំនួន ៥ដុំ
១៩- ប្រេងខ្យល់ ចំនួន៥ដុំ
២០- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស
២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៣- ស្លាដក់ចំនួន២៦៨
២៤- ថវិកា ចំនួន២លានរៀល។
បន្ទាប់មក លោកស្រី និងក្រុមការងារក៏បានអញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកជំទាវ និងឯកឧត្តម ឌី វិជ្ជា ផ្ទាល់ ជូនចំពោះកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រា
នៃខេត្តកែប។ លោកស្រី ក៏បានសំណេះសំណាល និងសួរ សុខទុក្ដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងបន្តការរៀនសូត្រនៅទីនេះ។ លោកស្រី ក៏បានរៀបចំអាហារថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រានៅមណ្ឌលនេះផងដែរ។
ក្នុងនោះលោកស្រី ហ៊ុន ម៉ាណា ក៏បានផ្តល់ជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់មណ្ឌលកុមារកំព្រានេះ ដោយទទួលបានដូចជា៖
១-អង្ករ ៦បេ (ស្មើ៣០០Kg)
២- ត្រីខចំនួន២០យួរ(២០០កំប៉ុង)
៣- មី ចំនួន៨កេសធំ(៤៨កេសតូច)
៤ – ទឹកដោះគោខាប់ចំនួន២កេះ (៩៦កំប៉ុង)
៥- ត្រីងៀតចំនួន ៥Kg
៦-សាច់ក្រកចំនួន ៥Kg
៧- សាច់ជ្រូកផាត់ចំនួន៥Kg
៨- ប៊ីចេងចំនួន៥Kg
៩- ស្ករស ចំនួន៥Kg
១០- ទឹកត្រី ចំនួន៨យួរ ស្មើនឹង៤៨ដប
១១- ទឹកស៊ីអ៊ីវចំនួន៨យួ (៤៨ដប)
១២- ម៉ាស ចំនួន១០ប្រអប់(៥០០ម៉ាស)
១៣- សាប៊ូ ៥១ដុំ
១៤- កន្សែងជូតខ្លួនចំនួន៤៤កន្សែង
១៥- ច្រាស និងថ្នាំដុសធ្មេញចំនួន ៥១ឈុត
១៦- ទឹកសុទ្ធអារុណ ចំនួន៥០កេះ
១៧- កាបូបសិក្សាចំនួន២៦ ក្របូប(ស្រី១១នាក់)
១៨-កញ្ចប់សម្រាប់សិស្សអាយុលើស១៨ឆ្នាំ (ស្រី៨នាក់)
១៩-ថវិកាក្នុងកញ្ចប់កុមារអាយុលើស១៨ឆ្នាំ ដោយក្នុងម្នាក់ៗទទួលបាន៥០ដុល្លារ។
២០- ថវិកាសម្រាប់មណ្ឌល ចំនួន២លានរៀល៕ដោយ៖ស តារា