អ្នកប្រដាល់ MMA ជប៉ុន Asakura នឹងប៉ះ Floyd Mayweather នៅខែកញ្ញានេះក្នុងទីក្រុងតូក្យូ

ចែករំលែក៖

អ្នកប្រដាល់មិនដែលចាញ់វ័យ៤៥ឆ្នាំ Floyd Mayweather នឹងតទល់ជាមួយអ្នកវាយក្នុងទ្រុង MMA ជនជាតិជប៉ុន Mikuru Asakura នៅក្នុងកម្មវិធីប្រកួត RIZIN Fight Pass ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ។ ការប្រកួតនេះគឺបន្ទាប់ពីកីឡាករ Floyd Mayweather ផ្តួលកីឡាករប្រដាល់សេរីជប៉ុន Tenshin Nasukawa ឲ្យសន្លប់ក្នុងទឹក១កាលពីឆ្នាំ២០១៨កន្លងទៅ។

 អ្នកប្រដាល់សកលអាជីព Floyd Mayweather  បានខកខានឡើងសង្វៀនរយៈពេល៣ឆ្នាំ នឹងត្រូវឡើងសង្វៀនប្រកួតវិញនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីប្រកួតជាមួយម្ចាស់ផ្ទះ Mikuru Asakura ដែលអ្នកទាំង២មិនដែលមានប្រវត្តិជួបគ្នាឡើយ។

 សម្រាប់ Floyd Mayweather ជាលើកទីពីរសម្រាប់គាត់ដែលទៅកាន់ទឹកដីជប៉ុនក្នុងការប្រកួតប្រដាល់សកល។ គាត់ប្រកួតឈ្នះទាំង៥១ប្រកួត មិនស្គាល់ចាញ់ឡើយ ក្នុងនោះផ្តួលគូតស៊ូឳ្យសន្លប់២៨ដង។ ៤ប្រកួតចុងក្រោយអ្នកប្រដាល់អាមេរិករូបនេះឈ្នះពិន្ទុស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao និង Andre Berto កាលពីឆ្នាំ២០១៥, ផ្តួលកំពូលកីឡាករវាយក្នុងទ្រុង Conor McGregor ឱ្យស្លប់នៅទឹកទី១០ កាលពីឆ្នាំ២០១៧ និងចុងក្រោយផ្តួលកីឡាករជប៉ុន Tenshin Nasukawa ឳ្យសន្លប់ក្នុងទឹកទី១។

ចំណែកកីឡាករជប៉ុនកីឡាករ Mikuru Asakura មានប្រវត្តិប្រកួត២០ដង ឈ្នះ១៦ដង ស្មើ១ដង ចាញ់៣ដង និងផ្តួលគូប្រកួតឳ្យសន្លប់៨ដង។ ៤ប្រកួតចុងក្រោយ Asakura ឈ្នះ Satoshi Yamasu ដោយសន្លប់នៅទឹកទី២, ចាញ់កីឡាករ Klember Koike Erbst ដោយបោះបង់ការប្រកួតទឹកទី២ កាលពីឆ្នាំ២០២១ ឈ្នះកីឡាករ Kyohei Hagiwara និងចុងក្រោយឈ្នះកីឡាករYoutaka Saito

 Floyd Mayweather នឹងប្រឈមមុខនឹង Asakura ដែលចូលមកក្នុងការប្រកួតជាមួយនឹងកំណត់ត្រាក្លាយជាការប្រកួតប្រដាល់លើកដំបូងរបស់ Asakura នៅពេលដែលគាត់ប្រឈមមុខជាមួយ Mayweather ដែលត្រូវបានគេចាត់ទុកថា ជាអ្នកប្រដាល់ដែលសម្រេចបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡានេះ។

ក្រៅពីគូជក់ចិត្តមួយគូនេះក៏មានការប្រកួតរវាងកីឡាករផ្សេងៗទៀតដូចជា កីឡាករ Hiromasa Ogikubo ប៉ះកីឡាករ Kim Soo-chul, កីឡាករ Kyoji Horiguchi ប៉ះកីឡាករ Yuto Kintaro Hokamura, កីឡាករ Kyohei Hagiwara ប៉ះកីឡាករ Chihiro Suzuki, កីឡាករ Juri Ohara ប៉ះកីឡាករ Luiz Gustavo, កីឡាករ Shoma Shibisai ប៉ះកីឡាករ Cally Gibrainn de Oliveira និងកីឡាករ Yoshinari Nadaka ប៉ះកីឡាករ So Trakunpet Bandasak  (រូបភាព MMA/BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print