លោកឃួង ស្រេង៖ ដឹកនាំប្រតិភូ ទៅធ្វើទស្សនកិច្ចនៅវៀតណាមជិត៥ថ្ងៃ ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការ កាន់តែប្រសើរឡើង

ចែករំលែក៖

ភ្នំពេញ៖  គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងសមាជិកអមដំណើរ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

    ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងជិត១សប្តាហ៍ដោយចាប់ថ្ងៃចាប់ពីថ្ងៃទី៤ ដល់៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិសេសលើ វិស័យបរិស្ថាន សំរាម អប់រំ ទេសចរណ៍ បណ្តុះបណ្តាលនិងវិស័យសុខាភិបាលជាដើម។

    ចំពោះកម្មវិធីដែលបានព្រាងទុក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចាប់ពីថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងនោះ ៖ គណៈប្រតិភូ នឹងអញ្ជើញចេញដំ ណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់រដ្ឋធានីហាណូយ អញ្ជើញទៅកាន់ស្ថានីយប្រព្រឹត្តកម្មសំណល់រឹងណាំសឺន រួចបន្តទៅរោងចក្រ បាក់ធាងឡុង-វ៉ាន់ទ្រី គ្រប់ គ្រងសំណល់រឹង និងរាវ ។ គណៈប្រតិភូបន្តដំណើរទៅកាន់មន្ទីរគណៈកម្មាធិការគណបក្សរដ្ឋធានីហាណូយ ។ ជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋនៃសាធារណ រដ្ឋសង្គមនិយម វៀតណាម បន្តទៅកាន់ វិមានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ គណៈប្រតិភូក៏នឹងអញ្ជើញ ទៅចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ បន្តបន្ទាប់មកទៀត គណៈប្រតិភូចូលរួមកម្មវិធីកាត់ខ្សែបូបើក “កម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូ ជីមិញ”ហើយនៅថ្ងៃ០៨ កញ្ញា ដែលជាថ្ងៃចុងក្រោយ គណៈប្រតិភូនឹងអញ្ជើញមាតុភូមិនិវត្តន៍មករាជធានីភ្នំពេញវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕ .សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print