ខេត្តស្វាយរៀង : សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងនៅរសៀលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២២ នេះថា កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ១១នាក់ករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ប្រភពបន្តថាជនសង្ស័យទាំងនោះទី១
មានឈ្មោះ សុក ចរិយា (ហៅកុយ) ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅបច្ចុប្បន្ន ភូមិ បារាយណ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
២.ឈ្មោះ ទ្រីវ ភារម្យ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ សុក ពុត (ហៅចិត្រ) ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ក្រុងចន្ទ្រា ខេត្តស្វាយរៀង ។
៤.ឈ្មោះ មួង ដារ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
៥.ឈ្មោះ ង៉ាន់ ពៅ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅបច្ចុប្បន្នភូមិទួលអំពិល ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
៦.ឈ្មោះ ពុធ គា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
៧.ឈ្មោះ ទិត្យ ភក្ដី ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
៨.ឈ្មោះ ស៊ាស ពិសិដ្ឋ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
៩.ឈ្មោះ នៅ ធី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិច្រកឬស្សី សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។
១០.ឈ្មោះ ណ ចំរើន ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
១១.ឈ្មោះ ប្រុក ខេមរា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិកោះក្បានកណ្ដាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង៤:៣០នាទីរសៀល ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ តាមការផ្តល់ព័ត៌មានពីភ្នាក់ងារថាៈ នៅចំណុចភូមិបារាយណ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង មានករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បន្ទាប់ពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាកម្លាំងជំនាញដឹកនាំដោយ លោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដោយមានការដឹកនាំ និងសម្របសម្រួលពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះទៅដល់ភូមិបារាយណ៍ ធ្វើការបង្រ្កាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះនិងបានចាប់យកវត្ថុតាងរួម ៖១.ក្រាមពណ៌សថ្លាចំនួន ១០ កញ្ចប់ (ធំ ០៥ កញ្ចប់ តូច ០៥ កញ្ចប់) មានទម្ងន់ ១០៣.៦៩ ក្រាម (គិតទាំងសំបក វេចខ្ចប់) ទម្ងន់ថ្នាំសុទ្ធ ៩៨.២៤ ក្រាម
២.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងចំនួន ០១ គ្រឿង
៣.អាវុធខ្លីចំនួន ០១ ដើម (ខូច)
៤.អាវុធកែច្នៃ(បាញ់គ្រាប់កង់) ចំនួន ០២ ដើម
៥.គ្រាប់អាវុធកែច្នៃ(បាញ់គ្រាប់កង់) ចំនួន ០១ កញ្ចប់ធំ
៦.គ្រាប់អាវុធម៉ាកវ៉ាន់ដឺឡុង ចំនួន ១០០ គ្រាប់
៧.ដាវសាំរ៉ៃ ចំនួន ០២ ដើម
៨.ទូរស័ព្ទដៃចំនួន ០៨ គ្រឿង
៩.សម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។