ខេត្តកំពង់ធំ៖ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកកំពង់ធំ បានលើកឡើងថា កងទ័ពក្រៅពីភារកិច្ចស្នូលក្នងការការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវទៅបម្រើប្រជាជន និងបងប្អូនអតីតយុទ្ធជន នៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ ដោយអស់ពីចិត្ត ពីថថ្លើម។ ប្រសាសន៍នេះត្រូវបានលេីកឡេីងនៅក្នុងកិច្ចប្រជុំក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្ត្រួតពិនិត្យលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២២ និងដាក់ចេញនូវទិសដៅអនុវត្តន៍បន្ត នៅព្រឹកថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០២២។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះក្រុមលេខាធិការដ្ឋាននៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមនិងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់មូលដ្ឋាន បានខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់ក្នុងការបម្រើនិងជួយដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយេីងនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តមានជាអាទិ៍ ទី១៖ ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី គ្រប់គ្រងដីសម្បទានសង្គមកិច្ចសម្រាប់ត្រៀមផ្តល់ជូនអតីតយុទ្ធជនរបស់យើង ដែលគ្មានផ្ទះគ្មានដី តាមប្រសាសន៍ណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ទី២៖ត្រួតពិនិត្យជាក់ស្ដែង ក្រុមគ្រួសារអតីតយុទ្ធជនដែលរស់នៅតាមមូលដ្ឋាន ដែលមានដីតែពុំមានជម្រកស្នាក់នៅសមរម្យពិតប្រាកដ ដើម្បីបន្តសាងសង់ផ្ទះជូនគាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ទី៣៖បន្តធ្វើរបាយការណ៍ជូនឯកឧត្តមអភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អំពីស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីសុំបន្តការគាំទ្រពីស្ថាប័នអង្គភាពសម្ព័ន្ធមេត្រីភាព រវាងក្រុមគ្រួសារអតីតយុទ្ធជន និងរដ្ឋបាលក្រុង-ស្រុក បណ្តាមន្ទីរអង្គភាព ស្ថាប័ននានាដែលចងសម្ព័ន្ធមេត្រីភាពជាមួយបងប្អូន ។
និងទី៤៖ រៀបចំឯកសារស្នើសុំសេចក្ដីសម្រេចពីថ្នាក់លើ ដើម្បីតែងតាំងអភិបាលក្រុង-ស្រុក និងអង្គភាព ដែលបានកែសម្រួលមុខតំណែងថ្មីជាអនុប្រធាន សអកខេត្ត និង ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន បណ្តាក្រុង-ស្រុក នីមួយៗ ឡើងវិញ៕
ដោយ៖សហការី