Breaking News, សម្តេចតេជោ ហ៊ុនសែន : និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះសារជាសាធារណៈ ដោយមានប្រសាសន៍ថា, ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់

របស់ឈ្មោះហ៊ុន វិបុលដែលបន្លំខ្លួនថាជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូមបញ្ជាក់ជូនថាខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះហ៊ុន វិបុលពិតមែនតែប្អូនប្រុស

របស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា , ក្មួយរបស់ខ្ញុំបានណែនាំហ៊ុន វិបុលតាមរយៈទូរសព្វ័២លើកមកហើយតែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយ

ខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា, បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបាន

ក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។

សម្តេចតេជោ បន្តថា, និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ ! ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូន

មួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?។

សម្តេចតេជោ បញ្ជាក់ថា, សូមប្អូនហ៊ុន វិបុលបញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះបើមិនចង់មាន

រឿង៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print