ប្រជាពលរដ្ឋ​ ២៥៥គ្រួសារ មកពីភូមិត្រពាំងសេស និងភូមិទក្សិណខាងត្បូង សាទរទទួលយកដីឡូតិ៍​ និងបានទៅពិនិត្យឃើញដីគ្រប់ៗគ្នានៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ​រុនតាឯក

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ប្រជាពលរដ្ឋ​ ២៥៥គ្រួសារ ស្ថិតនៅតំបន់អក្សរ K មកពីភូមិត្រពាំងសេស និងភូមិទក្សិណខាងត្បូង សាទរទទួលយកដីឡូតិ៍ និងបានទៅពិនិត្យឃើញដីគ្រប់ៗគ្នានៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិ​រុនតាឯក ពិសេសការដាំដើមឈើហូបផ្លែជូនគ្រប់ដីឡូត៍ដែលរៀបចំដោយក្រសួងបរិស្ថាន។ នេះបេីយោង​តាមប្រភពព័ត៍មានពី​លោកឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃពុធ​ទី០៧​ ខែកញ្ញា​ ឆ្នាំ​២០២២។

សូមជម្រាបដែរថា​ លោក ហង្ស សុភសម្ភា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៦ ខែកញ្ញាម្សិលមិញនេះ​ បានលើកឡើងថា៖ «នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលខេត្តសៀមរាប បានដាក់បញ្ចូលប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២ ដោយតំបន់នេះមានស្ថេរភាពបានចាកផុតពីតំបន់ងាយរងគ្រោះ ហើយត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌ នៃសម្បត្តិមនុស្សជាតិ ក្រោមការគ្រប់គ្រងរបស់អង្គការយូនេស្កូ ជាអ្នកពិនិត្យតាមដាន ថែរក្សាជាមួយម្ចាស់ទ្រព្យ ដែលមានអាជ្ញាធរជាតិអប្សរា ជាអ្នកប្រតិបត្តិ»។

មន្ត្រីជាន់ខ្ពស់រូបនេះ បានឱ្យដឹងថា ក្នុងរយៈពេល៣០ឆ្នាំ ក្រោយពីបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយតំបន់អង្គរបានចាកផុតពីហានីភ័យនៃសង្រ្គាម និងស្ថិតនៅក្រោមម្លប់សុខសន្តិភាព បានកាន់តែធ្វើឱ្យមានភាពល្បាញល្បី លើពិភពលោក តាមរយៈវិស័យទេសចរណ៍។ ក៏ប៉ុន្តែតំបន់អង្គរបែជារងគ្រោះទៅវិញ នៅពេលដែលប្រជាពលរដ្ឋបានទន្ទ្រានចូលទៅកាន់កាប់ដោយអាណាធិបតេយ្យនាពេលកន្លងមកធ្វើឱ្យអង្គការយូនេស្កូ (ICCអង្គរ) បានធ្វើការដាស់តឿនក្រើនរំលឹកដល់រាជរដ្ឋាភិបាល សំខាន់អាជ្ញាធរអប្សរា ជាអ្នកប្រតិបត្តិផ្ទាល់។

ជាមួយគ្នានេះដែរ លោក ហង្ស សុភសម្ភា ករណីនេះ ធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ ងាយរងគ្រោះបំផុតដែលត្រូវធ្វើការដោះស្រាយជាមួយអង្គការយូនេស្កូ អំពីបញ្ហាការចូលកាន់កាប់។ បញ្ហាទាំងនេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការតម្រង់ទិស ដើមី្បរៀបចំតំបន់រមណីយដ្ឋានអង្គរ ឱ្យសមស្របជាតំបន់បេតិកភណ្ឌពិភពលោក ដើមី្បជៀសវាងការលុបចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ អង្គរ ជាដួងព្រលឹងប្រទេសជាតិហើយកាលណាបាត់បង់សិទ្ធិ ក៏បាត់បង់កិត្តិយស កេរ្តិ៍ឈ្មោះរបស់ប្រទេស ដែលធ្លាប់មានឈ្មោះ អង្គរដ៏ល្បីល្បាញលើពិភពលោក។

លោកបានបន្តថា ការរៀបចំតំបន់រុនតាឯក ជូនពលរដ្ឋដែលមានលំនៅដ្ឋានក្នុងតំបន់រមណីយដ្ឋានអង្គរ មានទំហំ១,០៨០ហិកតា សម្រាប់ទៅតាំងលំនៅដ្ឋានថ្មី។ ម៉្យាងទៀត ការរៀបចំតំបន់ធម្មជាតិរុនតាឯក គឺជាភូមិគំរូមួយ ដែលរាជរដ្ឋាភិបាលបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មិនឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ដូចកាលនៅក្នុងតំបន់អង្គរឡើយ គឺមានសិទ្ធិកាន់កាប់ស្របច្បាប់ទៀត។

បើតាមលោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក៏បានពាំនាំនូវការផ្តាំផ្ញើរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានស្ម័ត្រចិត្តទៅតាមការស្មើសុំរបស់រាជរដ្ឋាភិបាល ទៅរស់នៅទីតាំងថ្មី ដើមី្បរៀបចំតំបន់រមណីយដ្ឋានអង្គរ ឱ្យស័ក្តិសមទៅនឹងបេតិកភណ្ឌពិភពលោក ក៏ដូចជាការថែរក្សានូវមរតកនៃដួងព្រលឹងជាតិខ្មែរ។ ម៉្យាងទៀតក្រសួងបរិស្ថាន បានគាំទ្រនៅក្នុងលក្ខណៈបច្ចេកទេស និងជួយសម្របសម្រួលដល់ការរៀបចំទីតាំងថ្មី ឱ្យបានស្អាត ដោយបានផ្តល់នូវបច្ចេកទេសក្នុងការដាំដុះរុក្ខាជាតិហូបផ្លែ។ ក្នុងនោះដែររាជរដ្ឋាភិបាល ក៏ដូចរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគិតគួរអំពីជីវភាពរស់នៅរបស់ពលរដ្ឋ ដោយមិនទុកប្រជាពលរដ្ឋណា មានការលំបាកនោះឡើយ។

ទន្ទឹមនឹងនោះដែរ លោកស្រីក៏សុំកាអាធ្យាស្រ័យពីពលរដ្ឋទាំង១០១គ្រួសារ ក្នុងពេលធ្វើការផ្លាស់ប្តូរទីតាំង ទៅនៅទីតាំងថ្មី មានជួបការលំបាកតែរាជរដ្ឋាភិបាល ក្រសួងបរិស្ថាននឹងធ្វើឱ្យលំនៅដ្ឋានថ្មីមានស្ថានភាពរស់នៅស្រួសជាងកន្លែងចាស់ មានសិទ្ធិកាន់កាប់ដីដោយស្របច្បាប់។

ជាមួយនេះដែរ លោកស្រី ចាន់ សុម៉ាលី បានបញ្ជាក់ថា នៅថ្ងៃខាងមុខតំបន់រុនតាឯកនឹងក្លាយទៅជាភូមិធម្មជាតិ ប្រកបទៅដោយបរិស្ថាន អនាម័យល្អស្អាត និងមានការទាក់ទាញភ្ញៀវទេសចរ ចូលទៅទស្សនាកម្សាន្ត ដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ដោយទទួលបានកម្រៃពីភោគផលផលិតក្នុងភូមិ។ ក្រសួងបរិស្ថាននឹងបានផ្តល់ជូននូវបច្ចេកទេសដាំដុះ ពូជកូនឈើ និងថវិកាក្នុងការដាំដុះថែទាំផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print