រុស្ស៊ីដាក់លក្ខខណ្ឌដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតី អ៊ុយក្រែន

ចែករំលែក៖

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឱ្យដឹងថា រុស្ស៊ីនិងអ៊ុយក្រែនត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនពេលជួបពិភាក្សាផ្ទាល់រវាងប្រមុខដឹកនាំប្រទេសទាំងពីរ។

សារព័ត៌មាន Izvestia របស់រុស្ស៊ីបានដកស្រង់សម្តីលោក Dmitry Peskov ដែលបានឱ្យដឹងថា មុនពេលប្រធានាធិបតីពូទីនជួបជាមួយសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដោយផ្ទាល់ រុស្ស៊ីនិងអ៊ុយក្រែនចាំបាច់ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានឡើងគម្រោងពីមុនមក។
លោក Dmitry Peskov បានឱ្យដឹងទៀតថា« ដើម្បីឱ្យមានជំនួបកំពូល ចាំបាច់ត្រូវតែអនុវត្តការងារជាច្រើន …បច្ចុប្បន្នមិនទាន់មានកិច្ចពិភាក្សាលើបញ្ហានោះឡើយ»។

កាលពីចុងសប្តាហ៍កន្លងមក បណ្តាញទូរទស្សន៍ Rossiya1 បានលើកឡើងថា ទីក្រុងមូស្គូនឹងជូបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លុះត្រាណាទីក្រុងកៀវ បំពេញសំណើរបស់រុស្ស៊ីសិន។
ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមនៅអ៊ុយក្រែន លោក Peskov ប្រកាសថា អ្វីគ្រប់យ៉ាងកំពុងតែដំណើរការតាមគម្រោង ហើយកម្លាំងទាហានរុស្ស៊ីនឹងសម្រេចបានគ្រប់គោលដៅ៕ ដោយធីរីណា

រូប​ថត​ :​NLDO

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print