មេព្រៃព្រះវិហារបង្រ្កាបឈើសុក្រមនិងផ្ចឹក ១៥៥ដុំ នៅស្រុករវៀង

ចែករំលែក៖

ខេត្តព្រះវិហារ ៖ មន្រ្តីរដ្ឋបាលព្រៃឈើផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយរដ្ឋបាលឃុំរបៀប និងមន្រ្តីនគរបាលរដ្ឋបាលប៉ុស្តិ៍របៀបបានចុះបង្រ្កាបនិងដកហូតឈើអារប្រភេទលេខ១(សុក្រម ផ្ចឹក) ពីបទ”សន្និធិផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ”។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិ ត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ។

តាមរបាយការណ៍របស់មន្រ្តីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លាប់ សាង ភេទប្រុស មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ បានឆ្លើយ សារភាពថា ឈើនេះជាកម្មសិទ្ធិរបស់ឈ្មោះ វ៉ាង ភេទប្រុស ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្ន ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។

លោក ស៊ុំ សុីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានប្រាប់ឱ្យដឹងថា ឈើដែលរឹបអូសនោះមានចំនួន១៥៥ដុំ ជាប្រភេទឈើលេខ១ សុក្រមនិងឈើផ្ជឹក។

បច្ចុប្បន្ន វត្ថុតាងត្រូវបានយកមករក្សាទុកនៅទីស្នាក់ការផ្នែកដើម្បីចងក្រងសំណុំរឿងតាមច្បាប់ស្តីពីព្រៃឈើ៕

...

ដោយ៖ អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print