ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌសែនសុខ ចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការនិងប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយ ចំនួន៥គ្រួសារ​

ចែករំលែក៖

ភ្នំពេញ៖ព្រឹកថ្ងៃទី​ ៨ ខែ​ កញ្ញាឆ្នាំ ២០២២នេះក្រុមការងារអនុសាខា
កាកបាទក្រហមកម្ពុជា​ ខណ្ឌសែនសុខ ដឹកនាំដោយ​ស្រី
ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ
តំណាង លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសអនុសាខា ខណ្ឌបានដឹកនាំមន្ត្រីចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធានជូនដល់ចាស់ជរា ស្ត្រីមេម៉ាយជនពិការនិងប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយ ចំនួន៥គ្រួសារ​
នៅសង្កាត់ក្រាំងធ្នង់ ។

នាឱកាសនោះ​ដែ លោកស្រីប្រធានគណៈកម្មាធិកាអនុសាខាបានលេីកឡេីងថានេះជាការយកចិត្តទុកដាក់គិតគូពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងជាពិសេសការយកចិត្តទុកដាក់គិតគូខ្ពស់
ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជា
ពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរង
គ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនទុកឱ្យប្រជា
ពលរដ្ឋណាម្នាក់ស្លាប់ដោយយេីងមិនបានដឹង​ ហេីយមិនបាន
ដោះស្រាយ​នោះឡេីយ​ ពោល“កាកបាទក្រហមកម្ពុជាមាន
គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។​ ជាមួយគ្នានេះដែរ លោកស្រីក៏សូមអំពាវនាវដល់បងប្អូនប្រជា
ពលរដ្ឋទាំងអស់​ យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការ
រស់នៅ​ និងការហូបចុក​ ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ ដោយចូលរួមអនុវត្តវិធានការណ៍ ៣ការពារ​ និង៣កុំ​ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ
មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន​ ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ២៥គីឡូក្រាម .ទឹកសុីអុីវ១យួរ. ទឹកសុទ្ធ១កេស.ត្រីខ
១យួរ.អំបិល១កញ្ចប់.ស្ករសរ១គីឡូ.សម្ភារៈផ្ទះបាយ១ឈុត និងថវិកាចំនួន១២មុឺនរៀល ៕

...


ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print