ផ្នែកសឹករងម៉ាឡៃ ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបន្តចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ព​ជើង​គោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ នែកសឹករងម៉ាឡៃ ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបន្តចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

ប្រភពដដែលបន្តថា​ អនុវត្តន៍បទបញ្ជា និងក្រោមការចង្អុលបង្ហាញពីសំណាក់ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញាម្សិលមិញនេះ​ លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងម៉ាឡៃ ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បន្តចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមជម្រាបដែរថា​ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី​៨​ ខែកញ្ញា​ ក៏បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១១ ដឹកនាំដោយលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ កម្លាំងចំនួន ៨នាក់ រថយន្តតូច ១គ្រឿង អាវពោង ៨អាវ ពិល៥ សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៥គ្រួសារ និង ជញ្ជូនសម្ភារផ្សេងៗរបស់ប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព ស្ថិតនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print