កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរស៣នាក់ជាប់ពាក់ព័ន្ធនឹងថ្នាំញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថាដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី កាលពីថ្ងៃទី០៨ ខែកញ្ញាម្សិលមិញនេះ​ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់នៅចំណុចភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន០៣នាក់គឺ ១-ឈ្មោះ លឿ មឿន ហៅ ខិល ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ២-ឈ្មោះ ហ៊ឹម ដេវីត ហៅ វីត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ៣-ឈ្មោះ សម្បត្តិ ជឿន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៨ថង់ ទម្ងន់សរុប ៨,៤០ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន០១ចំហៀង
-សម្ភារសម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ាកoppo ពណ៌ខៀវចំនួន ០១គ្រឿង, ម៉ាកoppo ពណ៌ខ្មៅចំនួន០១គ្រឿង និងម៉ាកoppo ពណ៌ស ចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង័្សយទាំងបីនាក់រួមនឹងវត្ថុតាងកម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print