ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាដេញតាមស្ទាក់បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភនារីម្នាក់មិនបានសម្រេច បន្ទាប់ជនសង្ស័យក៏បានរត់គេចខ្លួនបាត់សម្រោលតែមង្ត។ នៅវេលាម៉ោង១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ១៥ ខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះនៅចំណុចផ្ទះជួលលេខ៩៤ខាងក្រោយភោជនីយ៍ដ្ឋានថ្មដា ក្នុងសង្កាត់មនោមរ្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ លុះមកដល់ថ្ងៃដដែលនៅវេលាម៉ោង១០ព្រឹក ជនសង្ស័យត្រូវបាននារីរងគ្រេាះប្រទះឃើញ ដោយចៃដន្យនៅចំណុចភោជនីយ៍ដ្ឋានថ្មដា ក៏ត្រូវនារីរងគ្រេាះរាយការណ៍ទៅកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនបានភ្លាម ។
សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ រ រ ន ភេទស្រី អាយុ២០ឆ្នាំ មុខរបរធ្វើនៅភោជនីយ៍ដ្ឋានមួយកន្លែងស្នាក់នៅផ្ទះជួលលេខ៩៤ ខាងក្រោយភោជនីយ៍ដ្ឋានថ្មដា ក្នុងសង្កាត់មនោមរ្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ចំនែកជនសង្ស័យមានឈ្មោះ ឡុង វណ្ណសុក្រិត ហៅអ៊ូខុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុនារីរងគ្រោះទើបតែចេញពីធ្វើការរួចក៏ត្របល់មកផ្ទះស្រាប់តែប្រទះឃើញជនសង្ស័យខាងលើបន្ទាប់មកនារីរងគ្រោះក៏បានឡើងជណ្ដើរឡើងទៅលើក៏ស្រាប់តែជនសង្ស័យឡើងតាមពីក្រោយលុះខណៈដល់ចណុចមុខផ្ទះជួលជនសង្ស័យក៏បានធ្វើសកម្មភាពចាប់នារីរងគ្រោះស្រាតសំពត់ភ្លាមនោះនារីរងគ្រោះក៏ស្រែកឲ្យគេជួយភ្លាមៗនោះជនសង្ស័យភ័យពេកក៏បានរត់គេចខ្លួនបាត់សម្រោលតែមង្ត។ លុះមកដល់ថ្ងៃដដែលនៅវេលាម៉ោង១០ព្រឹក ជនសង្ស័យត្រូវបាននារីរងគ្រេាះប្រទះឃើញ ដោយចៃដន្យ នៅចំណុចភោជនីយ៍ដ្ឋានថ្មដា ក៏ត្រូវនារីរងគ្រេាះរាយការណ៍ទៅកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនបានភ្លាម។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ៖ សរស្មី