អគ្គនាយកដ្ឋាន”ក.ប.ប.”​ ចេញ​សេចក្ដីជូនដំណឹងស្ដីពីការទប់ស្កាត់ការការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត និងធ្វើឱ្យអ្នកប្រើប្រាស់​មានការយល់ច្រឡំ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម​ ដែល​ទើប​ទទួល​បាន​នៅថ្ងៃត្រង់ថ្ងៃសុក្រទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្ដីជូនដំណឹង៖​ ស្ដីពីការទប់ស្កាត់ការការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត និងធ្វើឱ្យអ្នកប្រើប្រាស់​មានការយល់ច្រឡំ អំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ហើយជាពិសេសនោះអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។

នៅក្នុង​សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប.” បានបញ្ជាក់ថា​៖ សូមជម្រាបជូនដំណឹងដល់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបថា៖ ក្នុង រយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋាន ក.ប.ប. តែងតែទទួលបានពាក្យបណ្តឹងជាបន្តបន្ទាប់ពាក់ព័ន្ធនឹងផលិតផល ថ្នាំជក់(បារី)ក្លែងក្លាយ ក្លែងបន្លំម៉ាកដែលប្រព្រឹត្តដោយបុគ្គលមួយចំនួន ដែលបាននិងកំពុងធ្វើចរាចរ ចែកចាយក្នុង ព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា​ សកម្មភាពទាំងនេះ ជាការបំពានទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិដែលកំពុងនៅជាធរមានផ្សេងៗទៀត ហើយដែលអាចធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ចជាតិ ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិនស្របច្បាប់ដែលកំពុងធ្វើ ធុរកិច្ចនៅកម្ពុជា។

ដើម្បីចូលរួមទប់ស្កាត់នូវអំពើល្មើសពាក់ព័ន្ធនឹងផលិតផលថ្នាំជក់(បារី)ក្លែងក្លាយ ក្លែងបន្លំម៉ាក ដែលអាចនៅ តែបន្តកើតមានឡើងជាយថាហេតុ និងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិតភាព ការប្រកួតប្រជែង ប្រកបដោយសមធម៌ ការការពារផលប្រយោជន៍អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.បប. សូមក្រើនរំលឹកដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ អ្នកចែកចាយ ផលិតផលថ្នាំជក់ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមាន ជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក​ក្នុងករណីរកឃើញថា បុគ្គលណាមួយបានប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងអំពើ និងការអនុវត្តមិនសុចរិតណាមួយនោះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដែលជាស្ថាប័នផ្តល់អណត្តិ ដោយច្បាប់ នឹងចាត់វិធានការដោយអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀតដោយមិនមានការ លើកលែង។

អគ្គនាយកដ្ឋាន ក.បប. នៃក្រសួងពាណិជ្ជកម្ម នឹងបន្តសកម្មភាពរបស់ខ្លួន ដោយឈរលើអណត្តិការងារ តាម តួនាទី និងភារកិច្ច ហើយសង្ឃឹមជឿជាក់យ៉ាងមុតមាំលើកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យប្រព្រឹត្តទៅបានល្អប្រសើរ និងដើម្បីផលប្រយោជន៍សង្គមជាតិទាំងមូល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print