លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ដឹក​នាំកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បើកបរ​ទូក​ម៉ាស៊ីន​ ត្រៀម​ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​

ចែករំលែក៖

ខេត្ត​​បន្ទាយ​មាន​ជ័យ​៖​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ ចំនួន​៨៨​នាក់​ ទូក​ម៉ាស៊ីន​០៩​គ្រឿង​ ដើម្បី​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បើកបរ​ទូក​ម៉ាស៊ីន​ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ពេល​រង​គ្រោះ​ដោយ​ទឹកជំនន់​និង​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​ ដែល​មាន​ទីតាំង​ហ្វឹកហាត់​ តាម​ដងស្ទឹង​កណ្តោល​​​ ស្ថិត​ក្នុងភូមិ​បាណ​យ​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ បាន​បញ្ជាក់​ថា​៖​ គោលបំណង​នៃ​ការ​ហ្វឹកហាត់​នេះ​គឺ​ ដើម្បី​ពង្រឹងសមត្ថភាព​ជំនាញ​លើ​ការ​បើកបរ​ទូក​ម៉ាស៊ីន​ ដើម្បី​ត្រៀម​អន្តរាគមន៍​ ដោះស្រាយ​រាល់​សភាពការណ៍​ទឹកជំនន់​កើតឡើង​ជាយថាហេតុ​ប្រចាំការ​ ២៤​ម៉ោង​លើ​២៤​ម៉ោង​ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​(​ទឹកជំនន់​)​និង​គ្រោះថ្នាក់​ផ្សេងៗ​ និង​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​។​

​ក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​លោក​ លោកស្រី​ ស្នងការ​រង​ នាយ​ នាយ​រង​ និង​ពល​នគរបាល​ទាំងអស់​ ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​បំពេញ​នូវ​តួនាទី​ភារកិច្ច​តាម​ផែនការ​ និង​បទបញ្ជា​របស់​ថ្នាក់លើ​ ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​ ។​

​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​លោក​ អ៊ុំ​ រាត្រី​ អភិបាល​ ខេត្តបន្ទាយមានជ័យ​ ក្នុង​ពេល​លោក​ ដែល​អមដំណើរ​ដោយ​ លោក​ គាត​ ហ៊ុ​ល​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ អាជ្ញាធរ​សង្កាត់​ មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ពិនិត្យ​មើល​ស្ថានភាព​ទឹក​ នៅ​តាម​បណ្តោយ​អូរ​ព្រំដែន​កម្ពុជា​ថៃ​ ក្នុងភូមិ​សាស្ត្រ​សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពីរសៀល​ ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២​ម្សិលមិញនេះ​​ បាន​បង្ហាញ​ថា​៖​ ស្ថានភាព​កម្ពស់​ទឹកអូរ​តាម​បន្ទាត់​ព្រំដែន​មិន​ទាន់​មានការ​ជន់​លិចលង់​ផលដំណាំ​ លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ និង​ពុំ​ទាន់​មាន​អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ​ ហើយ​ក៏​មិន​ទាន់​ដល់​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​នោះ​ដែរ​ ។​

​ជាមួយគ្នានោះ លោកអភិបាលខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​តាម​មាត់​អូរ​ព្រំដែន​ និង​តំបន់​ទំនាប​ដែល​មានមុខ​ទឹក​ហូរ​ឆ្លងកាត់​ បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​ហានិភ័យ​នៃ​ជំនន់​ទឹកភ្លៀង​ ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ និង​រាយការណ៍​មក​អាជ្ញាធរ​ភូមិ​ សង្កាត់​ និង​កម្លាំង​គ្រប់​លំដាប់ថ្នាក់​ក្នុង​ករណី​មាន​អាសន្ន​ណាមួយ​កើតឡើង​។​ មួយវិញទៀត​ គឺ​សុំ​ឲ្យ​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​ ចំពោះ​សត្វ​អ​សិរ​ពិស​ផ្សេងៗ​ កុំ​ឲ្យ​ទិច​ឬ​ខាំ​៕​

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print