ខេត្តព្រះវិហារ ៖ ដោយមានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កាលវេលាម៉ោង១០និង៤០នាទី កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ចំនួន៧នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីត្រី ជុន បូរ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះឆ្មក់បង្ក្រាបមុខសញ្ញារក្សាទុក និង ចែកចាយសារធាតុគ្រឿងញៀនមួយករណី នៅ ចំនុច.U.T.M.(464751 .1576291.ស្ថិតក្នុងភូមិសាស្ត្រភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ប្រាប់មកភ្នាក់ងារ ព័ត៌មានដឹងនាព្រឹកថ្ងៃទី១១ ខែកញ្ញា នេះថា ក្នុងកិច្ចប្រតិបត្តការខាងលើកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញារក្សាទុកនឹងចរាចរគ្រឿងញៀនចំនួន៤នាក់រួមមាន
ទី១.ឈ្មោះ ទិត្យ ផុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ !ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយពាក់ព័ន្ធនិង គ្រឿងញៀននេះ។
ទី២.ឈ្មោះ រឿន ចន្តា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងគ្រឿងញៀន។
ទី៣.ឈ្មោះ អ៊ូ តាំងឆាយ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបមិនពិតប្រាកដ បច្ចប្បន្ន ស្នាក់នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ទី៤.ឈ្មោះ ទូច រតនា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
លោកមេបញ្ជាការបានអោយទៀតថា នៅក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើសមត្ថកិច្ចរបស់លោកបានឆែកឆេរកឃើញ និងដកហូតបានវត្ថុតាង មួយចំនួនក្នុងនោះរួមមាន
ទី១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន៥កញ្ចប់,ទី២.ទូរស័ព្ទដៃចំនួន៥គ្រឿង,ទី៣.លុយខ្មែរចំនួន៨៧៥០០រៀល,ទី៤.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១នឹង,ទី៥.សម្ភារៈវេចខ្ចប់ និងសម្រាប់បម្រើប្រាស់គ្រឿងញៀន១ចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកជាំក្សាន្តបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ អ្នកប្រមាញ់