អ៊ុយក្រែនកំពុងពិចារណាផ្តល់ជំនួយបន្ទាន់ដល់ប្រទេសប៉ូឡូញនូវធ្យូងសម្រាប់ដុតកម្តៅនៅរដូវរងា ខាងមុខនេះ ដើម្បីជួយដល់ប្រទេសជិតខាងឆ្លងផុតរដូវរងាយ៉ាងសុខសាន្ត។
ប្រធានាធិបតីអ៊ុយក្រែនក៏បានជំរុញឱ្យបង្កើនខ្សែភ្លើងចេញពីរោងចក្រអគ្គិសនីបរមាណូ Khmelnytskyi របស់អ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញដើម្បីជួយដល់ប្រទេសនេះទប់ទល់នឹងរដូវរងាខាងមុខ ។
ក្នុងពេលនេះដែរ សហភាពអឺរ៉ុប នៅថ្ងៃទី១១ ខែកញ្ញានេះ នឹងធ្វើការបោះឆ្នោតមួយលើការសម្រេចចិត្តថាតើត្រូវហាមឃាត់ការកាប់ឈើ
យកមកធ្វើអុស ឬប្រើជាថាមពល ដែរឬក៏យ៉ាងណា ខណៈពលរដ្ឋប្រទេសខ្លះនៅអឺរ៉ុបកំពុងងាកទៅរកការកាប់ឈើយកមកធ្វើអុស ប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ។
នៅមុនការបោះឆ្នោតមកដល់ ប្រទេសអឺរ៉ុបមួយចំនួនដែលកំពុងប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរក្នុងតំបន់អឺរ៉ុបខាងជើង និងអឺរ៉ុបកណ្ដាលបានជំទាស់នឹងសំណើពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យកាប់ឈើយកមកធ្វើជាអុស ឬប្រើប្រាស់ជាថាមពល ប្រឈមមុខនឹងរដូវរងាកាន់តែខិតជិតចូលមកដល់នៅប៉ុន្មានខែមុខនេះ។
ក្រុមអ្នកការពារបរិស្ថានបានរិះគន់យ៉ាងខ្លាំងលើសំណើរបស់សហភាពអឺរ៉ុបខាងលើ ដោយពួកគេយល់ថាការដុតឈើឬអុសអាចនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថានជាងចំហេះឥន្ធនៈផូស៊ីលទៅទៀត៕ ដោយធីរីណា
រូបថត :REUTERS
រូបថត : Getty Images