ពីធីគោរពវិញ្ញណក្ខន្ធជនរងគ្រោះ១១កញ្ញា នៅមន្ទីរបញ្ចកោណ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោកបៃឌិន និងពលរដ្ឋរាប់លាននាក់ នៅថ្ងៃទី១១ខែកញ្ញា (ពេលវេលានៅអាមេរិក) បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយការវាយប្រហារភេរវកម្ម កាលពី២១ឆ្នាំមុន។

ប្រធានាធិបតីបៃឌិនបានចូលរួមដាក់កម្រងផ្កានៅមន្ទីរបញ្ចកោណ ក្នុងពេលដែលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។ នៅទីនោះលោកបៃឌិនបង្ហាញពីការគោរពស្រឡាញ់ដល់អ្នកដែលបានបាត់បង់ជីវិតក្នុងថ្ងៃអាក្រក់បំផុត ក្នុងទឹកដីអាមរិក ។
ចូលរួមនៅក្នុងពិធីនោះដែរមានគ្រួសារជនរងគ្រោះ ហើយបុគ្គលិកទប់ស្កាត់ពេលមានអាសន្ន ក៏មានវត្តមាននៅទីនោះដែរ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ។
ពិធីគោរពវិញ្ញាណក្ខន្ធឆ្នាំនេះធ្វើឡើងក្រោយរយៈពេលមួយឆ្នាំ ដែលអាមេរិកបញ្ចប់សង្គ្រាមប្រឆាំងភេរវកម្មនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ដែលជាសង្គ្រាមចំណាយប្រាក់ច្រើនបំផុតរបស់អាមេរិក។
ប្រធានាធិបតីអាមេរិក លោកបៃឌិនបានលើកឡើងថា «យើងនឹងមិនបំភ្លេច មិនបោះបង់ ហើយបានសន្យាថានឹងទប់ស្កាត់ការវាយប្រហារណាមួយមកលើកទឹកដីអាមេរិកក្នុងពេលអនាគត »។
ការវាយប្រហារភេរវកម្មនៅថ្ងៃទី ១១កញ្ញាក្នុងទីក្រុងញូវយ៉កបានធ្វើឱ្យអាមេរិកធ្លាក់នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អូសបន្លាយរយៈពេល២០ឆ្នាំ ហើយត្រូវចំណាយប្រាក់អស់ជាច្រើន ។ តាមរបាយការណ៍ពីក្រសួងការពារជាតិអាមេរិក មានទាហានអាមេរិក២២០០នាក់ស្លាប់ និងជាង២០០០០នាក់រងរបួស៕ ដោយធីរីណា

...

រូប​ថត​ :​cand.com.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print