ផ្អើលទាំងយប់ទុកម៉ូតូមុខផ្ទះភ្លេចដកសោរចោរជិះយកទៅបាត់

ចែករំលែក៖

ខេត្តស្វាយរៀង: មានករណីចោរលួចម៉ូតូបង្កការភ្ញាក់ផ្អើលដល់ម្ចាស់និងអ្នកភូមិទាំងយប់និងរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នៅចំណុចភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះជា.សារ៉ាត់ ភេទប្រុសអាយុ៣៩ឆ្នាំ មុខរបរកសិកររស់នៅភូមិ
ត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល។

ចំណែកម៉ូតូដែលបាត់ម៉ាកហុងដាC១២៥ ពណ៌ខ្មៅផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខស្វាយរៀង១E-១៧៨៥ដែលមានកាតគ្រីកម្មសិទ្ធិឈ្មោះអ៊ុក.ស៊ីណេតនៅភូមិវាលសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

តាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ ពណ៌ខ្មៅផលិតឆ្នាំ ២០១២ ពាក់ស្លាកលេខស្វាយរៀង១E-១៧៨៥ត្រលប់មកផ្ទះវិញដោយបានភ្លេចយកសោចេញពីម៉ូតូ។
ក្រោយមកខ្លួនក៏ភ្ញាក់ពីដំណេកចេញមកមើលក្រៅផ្ទះស្រាប់តែបាត់មិនឃើញទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការបន្តតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print