ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​៖​ ពិតជារីករាយណាស់ដែលបានចូលរួមថ្លែងសុន្ទរកថាពិសេសនៅវេទិកាអាស៊ានស្តីពីភាពជាអ្នកដឹកនាំ និងភាពជាដៃគូ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ​និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១២ ខែកញ្ញា​​ ឆ្នាំ​២០២២នេះថា៖​ ពិតជារីករាយណាស់ដែលបានចូលរួមថ្លែងសុន្ទរកថាពិសេសនៅវេទិកាអាស៊ានស្តីពីភាពជាអ្នកដឹកនាំ និងភាពជាដៃគូ ឆ្នាំ២០២២ កាលពីម្សិលមិញ។

លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន​ បានថ្លែង​គូសបញ្ជាក់​ថា៖​ ខ្ញុំបានរំលេចពីតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ជាពិសេសភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងបញ្ហាប្រឈមនៅក្នុងតំបន់របស់យើងសព្វថ្ងៃនេះ។

សូមអបអរសាទរដល់បុគ្គល និងក្រុមហ៊ុនឆ្នើមទាំងឡាយដែលបានឈ្នះពានរង្វាន់ក្នុងឆ្នាំនេះ ហើយក៏សូមកោតសរសើរការប្តេជ្ញាចិត្ត និងសមិទ្ធិផលកន្លងមក ក៏ដូចជាការចូលរួមចំណែកដល់សហគមន៍អាស៊ានទាំងមូលផងដែរ។

Truly glad to deliver a Special Address at the 2022 ASEAN Leadership and Partnership Forum yesterday.

I touched on Cambodia’s role as ASEAN Chair this year, particularly the recent success of the 55th AMM and Related Meetings, and pressing issues in our region today.

Congratulations to all distinguished individuals and companies for their determination and remarkable achievements as well as their contribution to the ASEAN Community thus far.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print