ភ្នំពេញ : បើយោងតាមព័ត៌មានបឋម បានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ពាក់ព័ន្ធបទល្មើស បរិហារកេរ្ដិ៍ និងញុះញង់ឱ្យមានការរើសអើង បង្កើតឱ្យមានការភ្ញាក់ផ្អើលពីមជ្ឈដ្ឋានមហាជនឆ្ងល់ថា ហេតុអីក៏ម្ចាស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ពាក់ព័ន្ធបទល្មើសបែបនេះទៅវិញ?
សូមបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២នេះ ពាក់ព័ន្ធបទល្មើសបរិហារកេរ្ដិ៍ និងញុះញង់ឱ្យមានការរើសអើង ហើយសមត្ថកិច្ចបាននាំខ្លួនភ្លាមៗតាមនីតិវិធីដើម្បីយកមកធ្វើការសាកសួរ ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ លឹមហ៊ន់ ជាអគ្គនាយិកាក្រុមហ៊ុនខាងលើ ស្នាក់នៅផ្ទះលេខ២ អូបេអឹមអូហ្សិត ៦៦.e.២០ ផ្លូវលេខ ១៣៨Z សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកំណត់ហេតុស្តាប់ចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ : សហការី