នគរបាលក្រុងបាត់ដំបង​ ឃាត់ខ្លួនមុខសញ្ញាគ្រឿង​ញៀនម្នាក់ក្នុងនោះមានដីកាបង្គាប់ឱ្យចាប់ខ្លួនផងដែរ

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មុខសញ្ញាគ្រឿង​ញៀនម្នាក់​ និងមានដីការបស់តុលាការបង្គាប់ឱ្យចាប់ខ្លួនផងដែរនោះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុងបាត់ដំបង​ ធ្វើ​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍​ដដែល​បន្ត​ថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ ក្រោមការដឹកនាំ​បញ្ជាពី​លោកវរសេ​នី​យ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរ​បាល​​ក្រុងបាត់ដំប​ង​ សហការជាមួយ​កម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងបាត់ដំបង ចុះ​ប្រ​តិ​ប​ត្តិការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន​នៅចំណុចក្រុមទី១៧ភូមិបែកចានថ្មី​ សង្កាត់​ព្រែកព្រះស្តេវ​ ក្រុងបាត់ដំបង​។

​ជនសង្ស័យឈ្មោះ កែវ សុវត្ថិ ហៅតុល ភេទប្រុ​ស អាយុ​ ៤២ឆ្នាំ មានទីលំនៅបច្ចុ​ប្បន្ន ភូមិចំការសំរោង១ សង្កាត់ចំការសំ​រោង ក្រុងបាត់ដំ​បង ខេត្តបាត់ដំបង ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន​០៣​ថង់ សង្ស័យមានសារធាតុញៀន
– ទូរស័ព្ទដៃចំនួន០១ គ្រឿង។

សូមបញ្ជាក់ជូនថា​ជនសង្ស័យខា​ង​លើ មានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ​៥៣​៤​​ត.ព្រ​ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ​២​០​២​២ របស់លោក គា សីហា ចៅ​ក្រមស៊ើប​សួរសាលាដំបូងខេត្តបាត់​ដំ​បង​ពាក់ព័ន្ធករណីគ្រឿងញៀននៅ​សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ កាលពីថ្ងៃទី១៧​ខែ​កក្កដាឆ្នាំ២០២២។

...

ពេលនេះនគរបាលក្រុងបាត់ដំបង​ បានកសាងសំណុំរឿ​ងបញ្ជូនមកការិ​យាល័យជំនាញអនុវត្តតាម​នីតិវិធី​ ច្បាប់​៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print