ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃអង្គារទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន២៨នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៦ករណីទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកញ្ញានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៨នាក់ រួមមាន ៖ ជួញដូរ ៩ករណី ឃាត់មនុស្ស ១២នាក់ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់ ,ប្រើប្រាស់ ៦ករណី ឃាត់មនុស្ស ១៥នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ២២៨,៦១ក្រាម ។
លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៨អង្គភាព
១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ១៥១,៤៤ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ២,៥៩ក្រាម។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៣,៥៨ក្រាម។
៤ / កំពត៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៥៥,៥៤ក្រាម។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៤,៧៩ក្រាម។
៦ / ព្រៃវែង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២៣ក្រាម។
៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់។
៨ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៤ក្រាម ៕ដោយ៖ស តារា
រូបភាព៖ឯកសារ