ទោះបីជាមានភ្លៀងក៏ដោយក៏កំណើនភ្ញៀវទេសចរនៅកម្ពុជាក្នុងស្រុកកើនឡើងបន្តិចវិញ

ចែករំលែក៖

ភ្នំពេញ៖ ទោះបីជាមានភ្លៀងក៏ដោយនៅតាមតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជាគេសង្កេតឃើញថាមានភ្ញៀវកើនឡើងបន្តិចឡើងវិញ។ នៅក្នុងរយៈពេលនៅពិធីបុណ្យភ្ជុំបិណ្ឌ គេមើលឃើញថាចំនួនភ្ញៀវទេស ចរណ៍ក្នុងស្រុកអាចនឹងមានចរន្តកើនឡើង។ នេះជាបញ្ហាធម្មតាប៉ុន្តែបើប្រៀបធៀបនឹងឆ្នាំទៅកម្ពុជាដែលនាំញីដោយជំងឺ covid 19 មិនមានភ្ញៀវទេសចរណ៍ទេ។

ភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន២០៣.៩២១នាក់ បានចេញដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាន និងកន្លែងទេសចរណ៍ទូទាំងប្រទេស នៅក្នុងសប្តាហ៍ទី២នៃខែ កញ្ញានេះ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងចំណោមភ្ញៀវទេសចរដែលបានចេញ ដើរលេងកម្សាន្តសរុប រួមមាន ភ្ញៀវជាតិ១៨៥.៤០៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨.៥១៥នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅ ក្នុងសប្តាហ៍ទី ២ នៃខែកញ្ញានេះ។

គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរទៅ
លេងកម្សាន្តមានចំនួន៨រាជធានី-ខេត្ត ក្នុងនោះខេត្តព្រះសីហនុជាខេត្តមានទេសចរទៅកម្សាន្តច្រើនជាងគេ គឺចំនួន២៧.៥៩៤នាក់។ បន្ទាប់មក គឺខេត្តកំពតមានទេសចរទៅលេងកម្សាន្ត២៣.៣២៤នាក់,សៀមរាប ២៣.១៦៩នាក់,បាត់ដំបង១៧.៥៧០នាក់,រាជធានីភ្នំពេញ១៦.៤៧២នាក់,ខេត្តកែប ១២.៣៥៧នាក់, កំពង់ ចាម១១.១៩០នាក់ និងខេត្តកំពង់ស្ពឺ១០.៩៥៧នាក់។

ក្រសួងទេសចរណ៍គូសបញ្ជាក់ថា យោងតាមតួលេខនៃចំនួនភ្ញៀវទេសចរក្នុងសប្ដាហ៍ទី២កន្លងទៅ បង្ហាញថា កម្ពុជាមានកំណើនទេសចរបន្តិចវិញ ប្រមាណ០.៦៣ ភាគរយ បើធៀបទៅនឹងសប្តាហ៍ទី១ ដែលមានការថម ថយប្រមាណ៩.៨៥ភាគរយ ទោះបីជាអាកាសធាតុនៅតាមតំបន់មួយចំនួនបន្តមានភ្លៀងធ្លាក់ក៏ដោយ។ ជា ពិសេស ចរន្តភ្ញៀវនាថ្ងៃកាន់បិណ្ឌវេនទី១ មានភាពផុស ផុលច្រើន ហើយស្ថានភាពចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗមួយចំនួន ក៏មានភាពមមាញឹកខ្លះផងដែរ។

គួរបញ្ជាក់ផងដែរថា កម្ពុជាទើបតែបានទទួលពានរង្វាន់ “ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេក្នុងទ្វីប អាស៊ី២០២២ និងជាគោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ី២០២២” នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញ (International Travel Expo HCMC 2022) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ដែលផ្តល់ជូនពីស្ថាប័ន World Travel Awards ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print