កីឡាករ Joel Matip របស់ក្រុមហង្សក្រហម Liverpool បានស៊ុតបាល់បញ្ចូលទីនៅនាទីទី៨៩ ខណៈដែលក្រុមជើងឯករងមួយនេះកាលពីរដូវកាលមុនបានផ្តួលក្រុម Ajax Amsterdam ក្នុងលទ្ធផល ២–១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ពូល A នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារ។ ចំណែកក្រុមមាន់ខ្នាយមាសបានបរាជ័យក្នុងទឹកដី Sporting ក្នុងលទ្ធផល២ទល់០ក្នុងការប្រកួតនៅរាត្រីថ្ងៃអង្គារជាមួយគ្នានេះដែរ។
ក្រុមរបស់លោក Juergen Klopp បានចាញ់ការប្រកួតបើកឆាកក្នុងពូល ៤–១ នៅលើទឹកដីក្រុម Napoli ហើយកំពុងឆ្ពោះទៅរកលទ្ធផលដ៏ខកចិត្តមួយផ្សេងទៀត រហូតដល់ខ្សែការពារកណ្តាល Joel Matip បានរកគ្រាប់បាល់ចុងម៉ោងដើម្បីជួយសង្គ្រោះក្រុមហង្សក្រហមឲ្យទទួលបាន៣ពិន្ទុ។
ការប្រកួតក្នុងតង់ទី១ ខ្សែប្រយុទ្ធ Mohamed Salah បាន ស៊ុត បញ្ចូល ទី ក្រុម ម្ចាស់ផ្ទះ នាំ មុខ មុន នៅ នាទី ទី១៧បន្ទាប់ ពី ការបញ្ជូនបាល់ពី Diogo Jota ធ្វើឲ្យ កីឡាករ អេហ្ស៊ីប ស៊ុតផុតដៃអ្នកចាំទី Remko Pasveer របស់ Ajax ដោយ គ្រាប់ បាល់បញ្ចូល ទីនាំមុខ ប៉ុន្តែការនាំមុខនេះមានរយៈពេលត្រឹមតែ១០នាទីប៉ុណ្ណោះមុនពេល Ajax រកបានគ្រាប់បាល់តាមស្មើដោយកីឡាករMohammed Kudus ។
ក្រុមហង្សក្រហម Liverpool បានឆ្លើយតបយ៉ាងល្អក្នុងការប្រកួតនៅតង់ទី២ ហើយទោះបីជា Virgil van Dijk បានព្យាយាមរកគ្រាប់បាល់មិនបានសម្រេចក៏ដោយ ដោយការតែតបាល់ពីជ្រុងពីការបញ្ជូនរបស់ Trent Alexander-Arnold នៅនាទីទី៣៥។បន្ទាប់មក Alexander-Arnold បានក៏បានស៊ុតបាល់ចំគោលដៅមួយគ្រាប់ទៀត ប៉ុន្តែត្រូវអ្នកចាំទី Ajax សង្គ្រោះបាន។ក្រុម Liverpool ត្រូវការឈ្នះដើម្បីរកបាន៣ពិន្ទុបន្ថែមនៅតង់ទី២ ដោយក្រុមបានដាក់ Darwin Nunez ហើយនៅនាទីទី៨៣ប៉ុន្តែខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះបានស៊ុតចំគោលដៅមួយគ្រាប់ផងដែរ រហូតដល់នាទីទី៨៩ កីឡាករ Kostas Tsimikas បានបញ្ជូនបាល់យ៉ាងល្អ ហើយខ្សែការពារ Matip បានស៊ុតបំប៉ោងសំណាញ់ទីបានសម្រេចដែលជាគ្រាប់ជ័យជម្នះរបស់ Liverpool។
ចំណែកក្រុមមាន់ខ្នាយមាស Tottenham Hotspur បានរងបរាជ័យជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ ខណៈដែលក្រុមSporting បានដណ្តើមបានជ័យជម្នះ ២–០ ក្នុងទឹកដីលើក្រុមរបស់លោក Antonio Conte ក្នុងក្របខ័ណ្ឌ Champions Leagueជាមួយនឹងគ្រាប់បាល់បញ្ចូលទីក្នុងម៉ោងបន្ថែមពីកីឡាករបម្រុង Paulinho និង Arthur Gomes។ ខ្សែប្រយុទ្ធប្រេស៊ីលGomes ដែលទើបតែចូលទីលានប្រកួតបន្ទាប់ពីរកបានគ្រាប់បាល់នោះ បានធ្វើឱ្យប្រាកដថា ជ័យជំនះជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី៩០+៣នៃម៉ោងបន្ថែម។
គ្រូបង្វឹកក្រុម Spurs លោក Antonio Conte មិនសប្បាយចិត្តនឹងវិធីដែលក្រុមរបស់គាត់បរាជ័យនៅពេលបញ្ចប់ការជួបដ៏លំបាកមួយនេះទេ។ លោក ថា “ប្រាកដ ណាស់ ថា យើង មាន ការ ខក ចិត្ត ព្រោះ ការ ប្រកួត មាន តុល្យភាព ហើយ យើង បាន ព្យាយាមឈ្នះ ការ ប្រកួត ក្នុង តង់ ទី ពីរ។ ប៉ុន្តែក្នុងរយៈពេល១០នាទីចុងក្រោយ យើងអាចធ្វើបានល្អជាង។ ពួកគេបានស៊ុតបាល់ជ្រុងមួយបន្ទាប់មកយើងបានស៊ុតបញ្ចូលទីគ្រាប់ទីពីរបន្ទាប់ពី៩០នាទី។ វាជាការ ប្រកួតដ៏លំបាក”។
មុនការប្រកួតនោះមានភាពស្ងប់ស្ងាត់មួយនាទីដើម្បីរំលឹកដល់ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II ដែលនាំឱ្យការប្រកួតទាំងអស់នៅក្នុងចក្រភពអង់គ្លេសដែលបានគ្រោងទុកសម្រាប់ចុងសប្តាហ៍មុនត្រូវបានពន្យារពេល និងការចាកចេញពីក្រុមSpurs ក្នុងការប្រកួតនៅប្រទេសព័រទុយហ្គាល់។
លទ្ធផលខាងលើរបស់ក្រុមអង់គ្លេសទាំង២បានធ្វើឲ្យមានការប្រែប្រួល ដោយក្រុម Liverpool ទទួលបាន៣ពិន្ទុក្នុងពូល A ស្ថិតនៅលេខ២បណ្តោះអាសន្ន។ ចំណែកក្រុម Tottenham ឈរលេខ ២ក្នុងពូល D មាន ៣ ពិន្ទុ បន្ទាប់ ពី ប្រកួត ២ លើក ។
ក្រុម Liverpool នឹងត្រូវប៉ះក្រុមភ្ញៀវ Brighton នៅថ្ងៃទី១ ខែតុលាក្នុងក្របខ័ណ្ឌ Premier League ខណៈដែលក្រុម Spurs ធ្វើជាម្ចាស់ផ្ទះជួបក្រុម Leicester City ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ ៕ (រូបភាព ៖BBC Sport/CNA)