អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) នឹងបញ្ជូនគណៈប្រតិភូទៅប្រទេសអាមេនី ដើម្បីស្វែងរកដំណោះស្រាយ កាត់បន្ថយភាពតានតឹងរវាងអាហ្សែបៃហ្សង់( Azerbaijan ) នឹងអាមេនី ( Armenia ) ក្នុងបរិបទដែលទាហានប្រហែល១០០នាក់ស្លាប់ ដោយសារការផ្ទុះអាវុធរវាងកម្លាំងទាហានប្រទេសទាំងពីរ។
ក្នុងពេលនេះដែរ ប្រធានាធិបតី
រុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវឱ្យមានការអត់ធ្មត់និងរក្សាភាពស្ងប់ស្ងាត់បន្ទាប់ពីការមានការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាង កងទ័ព អាហ្សៃ បៃហ្សង់( Azerbaijan ) នឹងអាមេនី ( Armenia )នៅឯតំបន់ព្រំដែននៃប្រទេសទាំង២ កាលពីដើមសប្ដាហ៍កន្លងទៅនេះ ខណៈដែលភាគីជម្លោះទាំង២កំពុងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២បានផ្សាយថា នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់បន្ថែមថា លោកប្រធានាធិបតីពូទីន កំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជួយបន្ធូរបន្ថយភាពតានតឹងនៅឯតំបន់ព្រំដែនរវាងអាហ្សៃ បៃហ្សង់ ( Azerbaijan ) និងអាមេនី( Armenia ) ជាទីដែលកងកម្លាំងរក្សាសន្តិសុខរុស្ស៉ីកំពុងឈរជើង និងតាមដានការអនុវត្តបទឈប់បាញ់។
ការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពអាហ្ស៊ែបៃហ្សង់( Azerbaijan ) និងអាមេនី ( Armenia )កាលពីដើមសប្ដាហ៍នេះបានបណ្ដាលឱ្យកងទ័ពទាំងសងខាងស្លាប់និងរបួសជាច្រើននាក់ ដោយ កងទ័ពអាមេនីយ៉ាងហោចណាស់ក៏មាន៤៩នាក់បានស្លាប់ និងកងទ័ពអាហ្សៃ បៃហ្សង់ ៥០នាក់បានស្លាប់។ នេះការជាការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមចាប់តាំងពីអាមេនី និងអាហ្សៃ បៃហ្សង់ ( Azerbaijan ) ផ្ទុះសង្រ្គាមនឹងគ្នាអស់រយៈពេលជាង៦សប្ដាហ៍ នៅឯតំបន់ព្រំដែន (Nagorno-Karabakh កាលពីឆ្នាំ ២០២០ ៕ ដោយធីរីណា
រូបថត: plo.vn
រូបថត: AP