លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​៖​ ជូនលោកអ៊ុំ អ្នកនយោបាយចាស់វស្សានៅក្រៅស្រុកដែលតែងតែវាយប្រហារ មើលងាយក្មេងជំនាន់ក្រោយ…

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​នៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ជូនលោកអ៊ុំ អ្នកនយោបាយចាស់វស្សានៅក្រៅស្រុកដែលតែងតែវាយប្រហារ មើលងាយក្មេងជំនាន់ក្រោយ…។

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​បន្តថា​ លោកអ៊ុំតែងតែវាយប្រហារមើលងាយរូបខ្ញុំ ដែលជាក្មេងជំនាន់ក្រោយជាច្រើនលើកច្រើនសារមកហើយ ហើយកាលពីម្សិលមិញក៍ចេញមកមើលងាយខ្ញុំទៀត បន្ទាប់ពីឪពុករបស់ខ្ញុំមានប្រសាសន៍ពាក់ព័ន្ធនឹងរឿងបេក្ខភាពបន្តវេន។

កន្លងមកខ្ញុំគ្មានពេលឆ្លើយតបជាមួយលោកអ៊ុំច្រើនទេ ដោយសារពេលវេលារបស់ខ្ញុំគឺត្រូវចំណាយទៅលើការងារដែលមានប្រយោជន៍សម្រាប់ជាតិនិងប្រជាជនជាងការស្តាប់សម្តីអត់មានហេតុផលរបស់លោកអ៊ុំ។

ប៉ុន្តែលើកនេះខ្ញុំសូមយកឱកាសនិយាយបន្តិចពាក់ព័ន្ធនឹងចំណុចមួយចំនួនដែលលោកអ៊ុំ បានលើកយកមកវាយប្រហារនិងមើលងាយខ្ញុំដដែលជាដដែលមិនចេះចប់ ដើម្បីអោយលោកតា លោកយាយ អ៊ុំពូមីងបងប្អូន បានស្តាប់ទាំងអស់គ្នា។

ចំណុចដែលលោកអ៊ុំតែងតែលើកយកមកវាយប្រហារមើលងាយទាំងនោះរួមមាន៖

១. ចោទប្រកាន់ថាកាលដែលគណបក្សប្រជាជនកម្ពុជាបានជ្រើសរើសយករូបខ្ញុំជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺធ្វើអោយបាត់ឱកាសយុវជនផ្សេងទៀតជាច្រើន
២. ជាមនុស្សមានអាយុក្មេងមិនដឹងអី
៣. ជាមនុស្សមិនរីកចម្រើនព្រោះនិយាយតែពីអតីតកាល
៤. គ្មានស្នាដៃអ្វីទាំងអស់៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print