អ្នកភូមិត្រេកអរស្ទើរស្រក់ទឹកភ្នែកក្រោយជួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមទូរស័ព្ទ ទទួលបានស្រះនិងអណ្ដូងទឹក

ចែករំលែក៖

ខេត្តតាកែវ៖ ប្រជាពលរដ្ឋ៣១៥គ្រួសារ នៅភូមិក្ប៉ម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រេកអរស្ទើរស្រក់ទឹកភ្នែកក្រោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួយស្តារស្រះទឹក ដែលរីងស្ងួតជូនពួកគាត់ ដែលបានខ្វះខាតយ៉ាងខ្លាំងនាពេលកន្លងមក ។

ស្រះទឹកមួយកន្លែង មានអាយុកាលជាង៤០ឆ្នាំ និងទំហំ៧៨ម៉ែត្រគុណ៧០ម៉ែត្រ ជម្រៅប្រមាណជាង២ម៉ែត្រ ដែលរីងស្ងួតតាំងពីមុនចូលឆ្នាំខ្មែរ ហើយជាស្រះទឹក ដែលប្រជាពលរដ្ឋក្នុងភូមិក្ប៉ម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពឹងអាស្រ័យផល ប្រើប្រាស់សម្រាប់ជីវភាព និងជីវិតប្រចាំថ្ងៃ ។

ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ បានរីករាយត្រេកអរដោយញញឹមផង ទឹកភ្នែករលីងរលោងផង ខណៈដែលបានជួបសំណេះសំណាលតាមរយៈទូរស័ព្ទ ជាមួយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៦ ដើម្បីជម្រាបពីភាពខ្វះខាត របស់ពួកគាត់ទៅកាន់ សម្ដេចប្រធានកាកបាទក្រហមផ្ទាល់មាត់ ។

ជាងនេះទៅទៀតបន្ទាប់ពីបានស្ដាប់ការរៀបរាប់របស់ប្រជាពលរដ្ឋនៅនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចចិត្ដផ្ដល់ស្រះទឹក ជូនប្រជាពលរដ្ឋនៅទីនោះបន្ថែមទៀត ភ្លាមៗតែម្ដង តាមរយ:ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តតាកែវ ៕

13262781_545111442358956_1077875815_n_20160517-09472843

13262781_545111442358956_1077875815_n_20160517-09472470

13262781_545111442358956_1077875815_n_20160517-09473968

13262781_545111442358956_1077875815_n_20160517-09475069

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print