ការវិនិយោគ​នៅក្នុងគម្រោង​អភិវឌ្ឍ​​ន៍អចលនទ្រព្យ M & A ​នៅវៀតណាម​ឈានដល់ ១ពាន់លាន​ដុល្លារក្នុង​ត្រីមាសទី​១

ចែករំលែក៖

ដោយយោងទៅតាម​ក្រសួង​ផែនការ និង​ការវិនិយោគ​បានឱ្យដឹងថា ទាំងអ្នក​វិនិយោគ​បរទេស​ និង​អ្នកវិនិយោគ​វៀតណាម​បានចំណាយ​ប្រហែលជា ១ពាន់លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​ដើម្បី​ទិញ​គម្រោង​អចលនទ្រព្យ​នៅក្នុងត្រីមាសទី​១។​ នេះគឺស្មើនឹង​ ៧០ភាគរយ​នៃតម្លៃ​សរុប​នៃគម្រោងM & A ​ដែលស្ថិតក្នុង​វិស័យអចលនទ្រព្យ​កាលពី​ឆ្នាំមុន​។​

អ្នកវិភាគ​ជាច្រើន​នាក់​បាន​ព្យាករថា តម្លៃ​នេះ​នឹង​កើនឡើង​យ៉ាងខ្លាំង​ជាមួយនឹង​កិច្ច​ព្រមព្រៀង​ជាច្រើន​នៅក្នុងវិស័យនេះ​នា​ខែក្រោយនេះ​។​

លោក PhanXuan Can ប្រធាន​ក្រុមហ៊ុន​ពិគ្រោះយោបល់ផ្នែក​​អចលនទ្រព្យ​ដែលស្ថិតក្នុង​ទីក្រុង​ហាណូយបានមានប្រសាសន៍ថា ការកើនឡើងនៃ​កំណើនសេដ្ឋកិច្ច​​គឺ​ស្ថិតក្នុង​មួយ​ផ្នែក​ដោយសារតែ​ការងើបឡើង​យ៉ាងខ្លាំង​នៃទីផ្សារ​អចលនទ្រព្យ​នេះ​។​

មួយផ្នែកផ្សេងទៀត​​គឺអនុក្រឹត្យ​មួយដែល​ចូលជាធរមានកាលពី​ឆ្នាំមុនស្តីពី​ការលក់​គម្រោង​អចលនទ្រព្យ​ ដែល​ត្រូវបានគេ​សង្ឃឹមថា គម្រោង​អចលនទ្រព្យ​ M &A នឹងកើនឡើង​ខ្លាំង​ក្នុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ​។​

គម្រោង​ដ៏​ធំបំផុត​មួយ​ត្រូវបានគេ​រាយការណ៍ថា គឺជា​ការទិញ​គម្រោង​ ​Kengnam Hanoi Landmark Tower នៅក្នុងទីក្រុង​ហាណូយ​។​

ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ Aon ដែលមាន​ទីតាំង​នៅក្នុងទីក្រុង​ឡុង​ គ្រោងនឹង​សហការជាមួយនឹង​ក្រុមហ៊ុន​មូលប័ត​ South Korea ដែលទទួលយក​គម្រោង​ Tower ៧២ជាន់​ ដែលត្រូវចំណាយ​ទឹកប្រាក់​ចំនួន ៤៣៧,៧​លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​ ពី​សហគ្រាស​Keangnamរបស់កូរ៉េ​។​

គម្រោង​ភាគច្រើន​គឺជាគម្រោង​ដែលស្ថិតនៅក្នុង​កណ្តាល​ទីក្រុងផ្សេងៗ និងជាពិសេស​ទីក្រុង​ហ៊ូជីមិញ​។​​

ឧទាហរណ៍ ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ Keppel បាន​ចំណាយ​ទឹកប្រាក់​ចំនួន ៩៣,៩​លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​ ដើម្បីទិញ​ភាគហ៊ុន​ចំនួន ៤០ភាគរយ​នៅក្នុងការ​សាងសង់​អគារ​ខ្ពស់​ជាង​គេបំផុត​នៅប្រទេស​វៀតណាម​ នៅក្នុងទីក្រុង​ហូជីមិញ​៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print