ជនសង្ស័យ៣នាក់ផ្ដួលម៉ូតូ FZ ទើបលួចបានចោល ខណៈសមត្ថកិច្ចដេញតាមចាប់

ចែករំលែក៖

​ភ្នំពេញ ៖ ​សមត្ថកិច្ចបុស្តិ៍ទំនប់ទឹកកំពុង​ល្បាត​​​ក៏ស្រាប់តែប្រទះ​ឃើញ​​ជនសង្ស័យ​៣​នាក់​​​​ជិះម៉ូតូ​១គ្រឿងម៉ាក​ FZ ហើយដៃកាន់ស្លាកលេខសង្ស័យទើប​​លួច​បាន​  ក៏ដេញ​តាមចាប់​ ​ធ្វើ​ឱ្យ​​ជនសង្ស័យទាំង៣នាក់​ផ្តួល​ម៉ូតូ​ចោល​ ហើយ​រត់គេច​ខ្លួន​បាត់សម្រោល។

ហេតុការណ៍នេះ​កើត​ឡើងកាលពី​វេលា​ម៉ោង២ និង​៣០​នាទី​យប់​រំលងអ​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី១៧​ ឧសភា​ ​២០១៦ ស្ថិតត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-​សូ​វៀត ​​តាម​​​បណ្ដោយ​ផ្លូវ​លេខ២៧១ ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ​។

​​បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំង​សមត្ថកិច្ច​​ប៉ុស្តិ៍ទំនប់ទឹកកំពុង​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ក៏​​ស្រាប់តែ​​ឃើញជនសង្ស័យ៣នាក់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ​FZ ​ព​ណ៌ក្រហម ​គ្មាន​ស្លាក​លេខ​ ​ហើយ​នៅ​ក្នុង​ដៃ​មាន​កាន់​ស្លាក​លេខ​​ទៀតផង ធ្វើឱ្យ​សមត្ថកិច្ច​ឃើញ​​ដូចនេះក៏មានការសង្ស័យ​ ​ហើយក៏បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ពីក្រោយភ្លាមៗនោះក្រុមជនសង្ស័យទាំង៣នាក់តែ​ក៏បាននាំគ្នា​ជិះ​ម៉ូតូ​​រត់គេច​​​ រហូត​មកដល់​ចំណុច​​ខាងលើស្រាប់​តែ​ជនសង្ស័យ​ក្រុមជនសង្ស័យផ្តួល​ម៉ូតូ​ចោលហើយរត់គេចខ្លួន​​ចូល​ក្នុង​ច្រកចូល​ភូមិ​ត្រពាំង​ឈូក​បាត់​ស្រមោល​តែម្តង បន្សល់ទុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ​FZ ​ព​ណ៌ក្រហម ​គ្មាន​ស្លាក​លេខ​ ​នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច​បាន​ត្រឹមតែ​យក​ម៉ូតូ​ជនសង្ស័យ​ខាងលើ​​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាលរ​ដ្ឋ​បាល​ទំនប់​ទឹក​រង់​ចាំ​ស្រាវជ្រាវ​បន្ត​​ ៕

image1

ដោយ៖ សរស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print