រន្ទះបាញ់ចំទីស្នាក់ការបំពាក់ឧបករណ៍អង់តែនមួយកន្លែង បង្កជាអគ្គិភ័យឆាបឆេះ​យ៉ាងសន្ធោសន្ធៅនៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ ដោយសារ​បាតុភូតធម្មជាតិ​ បង្កជារន្ទះបាញ់ចំទីស្នាក់ការបំពាក់ឧបករណ៍អង់តែនមួយកន្លែង បង្កជាអគ្គិភ័យឆាបឆេះ​យ៉ាងសន្ធោន្ធៅនៅស្រុកក្រគរ​ ខេត្ត​ពោធិ៍សាត់​។

របាយការណ៍​ដដែល​បន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពីវេលាម៉ោង​ ១៦​ និង​១៥នាទីរសៀល​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ​ គេឃើញ​ផ្ទៃមេឃមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានលាយលំជាមួយផ្គររន្ទះ បានបង្កើតជាបាតុភូតរន្ទះបាញ់មកលើទីស្នាក់ការបំពាក់ឧបករណ៍អង់តែន មួយកន្លែងបណ្តាលឲ្យឆេះទីស្នាក់ការ និងសម្ភារៈអស់ស្ទើទាំងស្រុង ។

លោកវរសេនីយ៍ទោ មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ អំពីករណីខាងលើ ភ្លាមៗនោះលោកបានដឹកនាំកម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ និងអគ្គិភ័យស្រុកក្រគរចំនួន ០៤នាក់ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត និងកម្លាំងប្រជាការពារ បានចុះទៅពន្លត់អគ្គិភ័យនៅទីស្នាក់ការខាងលើ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង អស់ទឹកចំនួន ០១ ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។

លោកអធិការ បានបន្តថា ៖ ទីស្នាក់ការបំពាក់ឧបករណ៍អង់តែននេះ មានអ្នកគ្រប់គ្រងឈ្មោះ ញ៉ាញ់ យួប អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រីឯមូលហេតុ ដែលបង្កជាអគ្គីភ័យនេះឡើង គឺបណ្តាលមកពីរន្ទះបាញ់ តុល្យភាពនៃការខូចខាត គឺឆេះទីស្នាក់ការចំនួន០១ និងខូចខាតសម្ភារៈអស់ទាំងស្រុង ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print