ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ កាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាពទឹកជំនន់ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន

ចែករំលែក៖

(កំពង់ធំ)÷ លោកទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់មេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ  ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាពទឹកជំនន់ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាន នូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

      ការថ្លែងនេះរបស់លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងពិធីបូកសរុបការងារលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មានការអញ្ជើញចូលរួម លោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការអាវុធហត្ថខេត្ត លោកអភិបាលស្រុក ក្រុងទាំង៩ លោកអធិការស្រុកក្រុងទាំង៩ស្រុកក្រុង ។

     លោកទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹង គុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ គឺអាជ្ញាធរ សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខការលំបាក ក្នុងជីវភាពរស់នៅ របស់បងប្អូន ក្រុមគ្រួសាររបស់អតីតយុទ្ធជនឲ្យបានល្អថែមទៀត។

    លោកឧត្តមសេនីយ៍បន្តថា ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជនមាន គុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។

     ជាមួយគ្នានេះលោកឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរដល់ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ រួមទាំងអាជ្ញាធរដែនដីបានខិតខំស្វះស្វែងរកក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងតែខ្វះខាតរួមទាំងអស់ជម្រកយ៉ាងល្អប្រសើរ។

      ហើយបច្ចុប្បន្ននេះអតីតយុវជនក្នុងខេត្តកំពង់ធំបានសាងសង់ផ្ទះឲ្យប្រាកដរហូតដល់ ១៤៤ខ្នងផ្ទះ នឹងទទួលបានដីស្រែចម្ការ ១.៥០០០ ម៉ែត្រការ៉េ ពេលនេះគាត់កំពុងតែខាត់អណ្ដូងទឹក ទៅណាសមាគមអតីតយុទ្ធជន ខិតខំបន្ថែម ទៀតស្វែងរកសប្បុរសជន ដើម្បីជួយដល់ពួកគាត់ឲ្យខាងតែបាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print