រថយន្តCRVមួយគ្រឿង កំពុងតែបើកបរ ស្រាប់តែឆេះសល់តែគ្រោងឆ្អឹង

ចែករំលែក៖

(ភ្នំពេញ)÷រថយន្តCRVមួយគ្រឿងកំពុងតែបើកតាមផ្លូវ ស្រាប់តែឆេះបណ្តាលអោយអ្នកធ្វើដំណើររត់ជាន់ជើងគ្នាព្រាតកាលពីវេលាម៉ោង ៣និង១០នាទីរសៀលថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ជាជនជាតិបរទេសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត បានបើកបររថយន្តមួយគ្រឿងម៉ាកCRV ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2C-7679 បើកបរក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវកម្ពុជាក្រោម។ លុះដល់ចំណុចខាងលើ ស្រាប់តែឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅក្បាលរថយន្តផ្នែកខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ នាំគ្នាំជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ និងទាញទុយោទឹកជួយបាញ់ទប់ស្កាត់ តែដោយស្ថានការឆេះខ្លាំងពេក មិនអាចគ្រប់គ្រងបាន ទើបសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ជួយអន្តរាគមន៍បា.ញ់ទឹក ដើម្បីការពារកុំឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុជាបន្តទៀត។

ដោយសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន២ឡាន ទើបរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃខែឆ្នាំដដែល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនបរទេសទាំង៣នាក់ខាងលើ ទៅធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលសង្កាត់វាលវង់ ដោយបុរសវ័យចំណាស់ ដែលជាអ្នកបើកបររថយន្តបានប្រាប់សមត្ថកិច្ចថា រថយន្តរបស់គាត់ឆេះ ដោយសារឆ្លងចរន្តប្រព័ន្ធខ្សែភ្លើង ហើយហេតុការណ៍នេះ ពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print