ខ្សែបម្រើកណ្តាល Gavi បន្តកុងត្រាថ្មីជាមួយ Barcelona រហូតដល់ឆ្នាំ២០២៦ជាមួយនឹងលក្ខខណ្ឌ ១ពាន់លានអឺរ៉ូ

ចែករំលែក៖

 ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Gavi បានចុះកុងត្រាថ្មីជាមួយអ្នកមានបុណ្យ Barcelona រហូតដល់ឆ្នាំ២០២៦ ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់តម្លៃ១ពាន់លានអឺរ៉ូ (៨៦៥លានផោន)

 កីឡាករវ័យ១៨ឆ្នាំដែលលេងបាន៥៣ដងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ក្នុងខែសីហា ឆ្នាំ២០២១រូបនេះ គឺស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៣។ គាត់បានក្លាយជាកីឡាករក្មេងជាងគេទី៤របស់ក្លិប នៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ដែលមានអាយុ១៧ឆ្នាំ និង២៤ថ្ងៃ។

មិត្តរួមក្រុមដូចជា Pedri, Ansu Fati, Ferran Torres, Raphinha, Jules Kounde និង Ronald Araujo ក៏មានលក្ខខណ្ឌព្រមព្រៀង១ពាន់លានអឺរ៉ូផងដែរ។

Gavi បានចាប់ផ្តើមនៅក្នុងការប្រកួត La Liga ទាំងអស់របស់ Barcelona នៅរដូវកាលនេះ។ គាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតទី៣របស់ក្លិប នៅពេលដែលគាត់បានស៊ុតបញ្ចូលទីទល់នឹងក្រុម Elche កាលពីខែធ្នូ ឆ្នាំ២០២១។

 អតីតកីឡាករយុវជនរូបនេះក៏ជាកីឡាករដ៏សំខាន់សម្រាប់ប្រទេសអេស្ប៉ាញចាប់តាំងពីបង្ហាញខ្លួនដំបូងក្នុងខែតុលា ឆ្នាំ២០២១ ដោយបានក្លាយជាកីឡាករវ័យក្មេងបំផុតដែលតំណាងឱ្យប្រទេសរបស់គាត់ក្នុងកម្រិតអន្តរជាតិពេញលេញ។

 គាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតរបស់ក្រុមជម្រើសជាតិតាមរយៈការស៊ុតបញ្ចូលទីទល់នឹងក្រុមសាធារណរដ្ឋឆេកក្នុងខែមិថុនា ដែលកាលណោះមានអាយុ១៧ឆ្នាំ និង៣០៤ថ្ងៃ បំបែកកំណត់ត្រាដែលបានកំណត់ក្នុងឆ្នាំ២០២០ ដោយមិត្តរួមក្រុមBarcelona គឺ Ansu Fati (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print