ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបចំពោះគណនីហ្វេសប៊ុកឈ្មោះ សាវេន កូកូ

ចែករំលែក៖

ខេត្តកណ្តាល៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ សាវេន កូកូ ដែលបានបង្ហោះរូបភាព និងវីដេអូ អមដោយខ្លឹមសារថា៖ ដឹងតែផលប្រយោជន៍ ខ្លួនឯងអត់គិតពីអ្នកដ៏ទៃសោះដាក់លើផ្លូវសាធារណៈ សូមលោកអុំមេឃុំ និងលោកអភិបាលស្រុក ចុះមកមើលផងនៅវត្តឬស្សីជ្រោយ ឃុំស្វាយប្រទាល ។

ក្រោយពីទទួលបានព័ត៌មាននេះរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកស្អាង ចុះពិនិត្យករណីខាងលើ ។

ជាលទ្ធផល កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ​ លោកអធិការបានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ចុះដល់ទីតាំង ដេប៉ូខ្សាច់របស់ឈ្មោះ រាជ សាផា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដនវ៉ាន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ រកស៊ីដេប៉ូខ្សាច់ស្ថិតនៅចំណុចភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

ចំណាត់ការ ៖ ចំពោះម្ចាស់ដេប៉ូខ្សាច់ខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពរាល់ពេលដែលឡានចូលមកដឹកខ្សាច់មិនត្រូវឱ្យឈប់ដាក់ខ្សាច់នៅលើផ្លូវសាធារណៈទៀតទេចាប់ពីថ្ងៃនេះតទៅ ។​ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print