រុស្ស៊ី៖ បំពង់បង្ហូរឧស្ម័នទៅកាន់ប្រទេសចិននឹងជំនួសបំពង់បង្ហូរឧស្ម័ន Nord Stream 2

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Alexander Novak បានបញ្ជាក់ថា បំពង់បង្ហូរឧស្ម័នហ្គាស របស់រុស្ស៊ីទៅកាន់ប្រទេសចិននឹងជំនួសបំពងបង្ហូរឧស្ម័ន Nord Stream 2 ទៅកាន់តំបន់អឺរ៉ុប ដែលពេលនេះបានបិទបណ្តោះអាសន្ន។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍រុស្សី Rossiya-1 បានផ្សាយថា រុស្ស៊ី មានគម្រោងជំនួសបំពង់បង្ហូរឧស្ម័ន ទៅកាន់អឺរ៉ុប ដោយជំនួសវិញបំពង់បង្ហូរឧស្ម័ន Asian Force Siberia 2 មកកាន់ប្រទេសចិនវិញ។
នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេស អ៊ុយបេគីស្ថាន រដ្ឋមន្ត្រីថាមពលរុស្ស៊ី លោក Alexander Novak បានលើកឡើងថា រុស្ស៊ីនិងចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង បញ្ជូនឧស្ម័នហ្គាសតាមបំពង់បង្ហូរ Force 2 រហូតដល់៥០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំទៅកាន់ប្រទេសចិន។
បំពង់បង្ហូរឧស្ម័ន Force Siberia 2 ឆ្លងកាត់ប្រទេស ម៉ុងហ្គោលី បានផ្តល់ថាមពលជាច្រើនដល់ប្រទេសចិន ។ តាមគម្រោងបំពង់បង្ហូរឧស្ម័ននេះនឹងដំណើរការនៅឆ្នាំ២០២៤៕ ដោយធីរីណា

...


រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print