អង្គការសហប្រជាជាតិនិងអាមេរិក អបអរសាទរបទឈប់បាញ់រវាង Azerbaijan និងArmenia

ចែករំលែក៖

អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលអាមេរិកបានអបអរសាទរដល់បទឈប់បាញ់រវាងប្រទេស Azerbaijan នឹងArmenia។ ទន្ទឹមនឹងនោះក៏បានលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចព្រមព្រៀងនោះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រោយរយៈពេលមួយថ្ងៃដែលប្រទេស Azerbaijan និងArmenia ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់អង្គការសហប្រជាជាតិនិងអាមេរិក បានអបអរសាទរក្រោយពេលប្រទេសទាំងពីរប៉ះទង្គិចគ្នានៅព្រំដែន សម្លាប់មនុស្សជាច្រើន។
នៅថ្ងៃសុក្រនេះប្រទេសតំបន់អាស៉ីកណ្តាល កៀរហ្ស៉ីស្ថាន ( Kyrgyzstan ) និងតាហ្ស៉ីគីស្ថាន ( Tajikistan )បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការប្រើប្រាស់សព្វាវុធធុនធ្ងន់ដូចជា រថក្រោះ រថពាសដែក និងកាំភ្លើងត្បាល់ក្នុងជម្លោះព្រំដែនដែលនៅតែបន្ត បន្ទាប់ពីបានផ្តាច់ជីវិតមនុស្សយ៉ាងតិច៣នាក់ និងបង្កឱ្យរបួស២៧នាក់តាំងពីការប៉ះទង្គិចគ្នាបានចាប់ផ្តើមកាលពី២ថ្ងៃមុន។
ខាងកងកម្លាំងការពារព្រំដែនកៀរហ្ស៉ីស្ថានបានអះអាងថា កងកម្លាំងតាហ្ស៉ីគីស្ថានជាថ្មីម្តងទៀតបានធ្វើសកម្មភាពវាយប្រហារមកលើប៉ុស្តិ៍យាមកាមមួយចំនួនរបស់ខ្លួន កាលពីវេលាយប់រំលងអធ្រាត្រ ហើយការប៉ះទង្គិចគ្នាបានកើតមាន នៅតាមបណ្តោយព្រំប្រទល់ទាំងមូលជាមួយកងកម្លាំងតាហ្ស៉ីគីស្ថានដែលបានប្រើប្រាស់រថក្រោះ រថពាសដែក និងកាំភ្លើងត្បាល់ជាដើម។
ដោយឡែកខាងតាហ្ស៉ីគីស្ថានឯណោះវិញបានចោទថា កងកម្លាំងកៀរហ្ស៉ីគីស្ថានបានធ្វើការបាញ់ផ្លោងមកលើប៉ុស្តិ៍យាមកាម១កន្លែងរបស់ខ្លួន ព្រមទាំងភូមិ៧កន្លែងផ្សេងទៀត ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់។ អាជ្ញាធរនៅទីក្រុងអ៉ីសហ្វារ៉ា (Isfara) របស់តាហ្ស៉ីគីស្ថានបានអះអាងថា ជនស៉ីវិលម្នាក់បានស្លាប់ និង៣នាក់បានរងរបួស ខណៈដែលកៀរហ្ស៉ីស្ថាន បានរាយការណ៍ពីមនុស្ស១១នាក់ទទួលរងរបួស។
កិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន២បានទទួលបរាជ័យ ខណៈដែលអភិបាលខេត្តរបស់កៀរហ្ស៉ីស្ថាន និងតាហ្ស៉ីគីស្ថាន ដែលស្ថិតនៅជាប់បណ្តោយព្រំដែនត្រូវគេរំពឹងថានឹងជួបគ្នាដើម្បីព្យាយាមម្តងទៀតដើម្បីបញ្ចប់ជម្លោះថ្មីនេះ ខណៈដែលរដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាខាងលើផងដែរ៕ ដោយធីរីណា

រូប​ថត​:AFP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print