បញ្ហាវិទ្យាល័យសេរីភាពបញ្ចប់ដោយអាណាព្យាបាល និងសិស្សទទួលកំហុសចំពោះការមិនគោរពវិន័យសាលា

ចែករំលែក៖

កណ្ដាល៖ គណៈគ្រប់គ្រងសាសាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានដោះស្រាយបញ្ចប់ លើករណីសិស្សសរសេរលើអាវស បង្ហោះតាមបណ្តាញសង្គម ដោយអាណាព្យាបាលនិងសិស្ស ចូល ខ្លួនទទួលកំហុសទាំងសងខាង​រឿងសិស្ស​មិនគោរព​វិន័យសាលា ។

លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ​ខេត្តកណ្តាល បាន​ថ្លែងថា នៅក្នុងហេតុការណ៍សិស្សថ្នាក់ទី១២ ដែលមានចំនួនជិត៨០០ នាក់ ប្រមូលផ្តុំគ្នាធ្វើ​សកម្មភាព​គូររូប ចុះហត្ថលេខានិង ​សរសេរឈ្មោះនៅលើអាវស ក្រោយការប្រឡងឆមាសទី២ចប់​នៅថ្ងៃទី១៤ ខែកញ្ញានេះ គណៈគ្រប់គ្រងសាលា​ និងសិស្សបានសហការប្រមូលអាវ ​ដែលសរសេរនោះ បានប្រមាណជាង ៣០០អាវ ។

រីឯអាណាព្យាបាលសិស្ស បានថ្លែងថា ក្រោយឃើញបណ្តាញសង្គម ​សារព័ត៌មានបង្ហោះផ្សាយ​រូប​គ្រូវ៉ៃស្មា​កូនស្រីនោះ នាំអោយលោកស្រីមានការ​តក់ស្លុត​ និងបានណែនាំកូនត្រូវ ​គោរព​ វិន័យសាលា កុំប្រព្រឹត្តទង្វើកំហុសឆ្គង  ហើយលោកស្រីក៏បានស្នើសុំអ្នកសារ ព័ត៌មាន សង្គមFacebook ជាដើម ​ជាពិសេសបងប្អូនមហាជនសូមបញ្ឈប់ Comments ​ប្រមាថកូនស្រី ដើម្បីឲ្យកូនស្រី​សំរួល​អារម្មណ៍​ចូលរៀនធម្មតាវិញ ​និងត្រៀមប្រឡងបាក់ឌុបនៅពេលឆាប់ៗនេះ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា «នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល បានជួបប្រជុំជាមួយអាណាព្យាបាលនិងសិស្សដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលស្រុះស្រួលគ្នាឡើងវិញ»។

លោក រស់ សុវាចា បានបន្តថា កិច្ចសម្របសម្រួលនោះទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរដូចខាងក្រោម៖

ទី១៖ មេតាបិតាអាណាព្យាបាលបានទទួលស្គាល់នូវកំហុសរបស់កូនរបស់ខ្លួន និងបញ្ឈប់ការខឹងសម្បាហើយក៏គ្មានបំណងប្ដឹងប្ដល់ទៅលើលោកនាយកនោះទេ។ មាតាបិតាអាណាព្យាបាលសិស្សបានសំណូមពរទៅលោកនាយក និងអ្នកសារព័ត៌មានមេត្តាបញ្ឈប់ចំពោះការចេញផ្សាយព័ត៌មានដែលមានចេតនាចោទ ប្រកាន់ថាសិស្សទាំងនោះខិលខូច ច្រលឺសបឺស ដែលនាំឱ្យសិស្សឬកូនចៅរបស់ពួកគាត់អាចបាក់ទឹកចិត្ត ប៉ះពាលដល់កិត្តិយសរបស់សិស្សជាដើម។

ទី២៖ មាតាបិតាអាណាព្យាបាលសិស្សស្នើកុំឱ្យមានការគុំគួនធ្វើបាបដោយចេតនា ឬអចេតនា និងដាក់បន្ទុកដល់សិស្ស។

...

ទី៣៖ លោកនាយកបានទទួលយកសំណូមពរ ដើម្បីកែលម្អ និងសុំការអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់ខ្លួនទៅលើសិស្ស៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print