ម្ចាស់ទីតាំងបេីកល្បែងសុីសងអាចរួចផុតពីសំណាញ់ច្បាប់ក្រោយពីតុលាការខេត្តកណ្តាលដោះលែងអ្នកបាញ់អាប៉ោង២នាក់

ចែករំលែក៖

​ ខេត្តកណ្តាល: តុលាការខេត្តកណ្តាលបានសម្រេចដោះលែងជនត្រូវចោទជាបន្តបន្ទាប់ពាក់ព័ន្ធករណីល្បែងសុីសងខុសច្បាប់ជាហេតុធ្វេីអោយក្រុមញៀននិងល្បែងសុីសងមិនរៀងចាលបង្ករអោយកើតមានល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនភក្នុងទឹកដីនៃខេត្តកណ្តាលដែលប្រឆាំងទៅនិងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
ក្រោយពីឃុំខ្លួនបានមួយដង្ហើមចង្រិត
នៅចៅក្រម អាត ច័ន្ទដារា បានចេញដីកាសម្រេចដោះលែងជនត្រូវចោទ២នាក់នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ។
ប្រភពខ្សឹបខ្សៀវតាមតុកាហ្វេបានបង្ហើបអោយដឹងថា នៅថ្ងៃនេះ(១៧ ខែកញ្ញា ឆ្នាំ ២០២២)តុលាការដោះដោះលែងម្ចាស់ទីតាំងម្ចាក់ទៀតឈ្មោះ ទ្រី ស៊ូឃីវ ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ដោយចំណាយប្រាក់អស់កន្លះមុឺន។តុលាការសម្រេចដោះលែងជនត្រូវចោទជាបន្តបន្ទាប់ធ្វើឡើងក្រោយពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបើកប្រតិបត្តិការបង្ក្រាបករណីល្បែងសុីសងខុស​ច្បាប់​ (អាប៉ោង)កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២​ វេលាម៉ោង ១៣:២០នាទី​ កន្លងទៅថ្មីៗនេះ នៅចំណុចផ្ទះរបស់ឈ្មោះ ទ្រី ស៊ូខីវ ភេទស្រី ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
អ្នកបាញ់អាប៉ោង២នាក់ដែលត្រូវតុលាការដោះលែងនោះទី១-ឈ្មោះ ចុន សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ។
ទី២.ឈ្មោះ វ៉ន អូន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរលក់ដូរ អ្នកទាំង២មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ។
សូមបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីល្បែងសុីសងខុស​ច្បាប់​ (អាប៉ោង)ខាងលេីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានធ្វេីការឃាត់ខ្លួនក្រុមញៀនល្បែងបានចំនួន៦នាក់ក្នុងចំណោម៨នាក់និងដកហូតវត្ថុតាងមួយចំនួនរួមមាន:គ្រាប់អាប៉ោង ៤គ្រាប់​ តុមានគូសជាហាន់តោ សម្រាប់លេង ០១​ កៅអីជ័រ ចំនួន ១៣​អំពូលភ្លើង ០១​ កង្ហារ ០១​ គ្រាប់ងាប៉ោង ០១​ចានដែកទ្រចាន់អាប៉ោង ០១​ ចានថ្ម ០១​ ទូរសព្ទដៃ ចំនួន ០៤គ្រឿង​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។នៅថ្ងែទី០២ខែឆ្នាំដដែលជនសង្ស័យក្នុងករណីល្បែងសុីសងខុសច្បាប់ទាំង៦នាក់ត្រូវបានចៅក្រម អាត ច័ន្ទដារា បានចេញដីកាសម្រេចឃុំខ្លួនតែ៤នាក់និងដោះលែង២នាក់រហូតដល់ថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២២​ ចៅក្រម អាត ច័ន្ទដារា បានចេញដីកាសម្រេចដោះលែងជនត្រូវចោទ២នាក់ជាអ្នកបាញ់អាប៉ោងតែម្តង។ មហាជនអះអាងថាបេីមិនមានអី….នោះទេតុលាការមិនប្រេីឆន្ទានុសិទ្ធិដោះលែងយ៉ាងឆាប់បែបនេះឡេីយ។ ជុំវិញករណីដែលតុលាការដោះលែងជនត្រូវចោទខាងលេីអង្គភាពយេីងមិនអាចសុំការបំភ្លឺពីចៅក្រមអាត ច័ន្ទដារា បានឡេីយដោយគ្មានលេខទំនាក់ទំនង៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print