James Rodríguez អតីតខ្សែបម្រើ Real Madrid ចូលរួមជាមួយក្លិប Olympiakos

ចែករំលែក៖

ខ្សែបម្រើសញ្ជាតិកូឡុំប៊ី James Rodríguez បានចុះហត្ថលេខាជាមួយក្លិប Olympiakos Piraeus ដែលជាម្ចាស់ជើងឯកលីកកំពូលក្រិចបានប្រកាសកាលពីថ្ងៃសុក្រ។

 កីឡាករ វ័យ៣១ឆ្នាំរូបនេះ បាន វិល ត្រឡប់ ទៅ លេង បាល់ទាត់ នៅ អឺរ៉ុប វិញ បន្ទាប់ ពី លេង បាន មួយ រយៈ សម្រាប់ ក្លិប Al-Rayyan ក្នុង ប្រទេស កាតា។ ក្នុងការផ្ទេរនេះក្លិប Olympiakos មិនបានបង្ហាញព័ត៌មានលម្អិតនៃកិច្ចសន្យានោះទេ។

 Rodriguez កាលពីមុនធ្លាប់លេងឱ្យក្លិបកំពូលៗដូចជា Porto, Monaco និង Real Madrid ហើយបានឈ្នះស្បែកជើងមាសក្នុងWorld Cup 2014 ជាមួយកូឡុំប៊ី បន្ទាប់ពីស៊ុតបញ្ចូលទីបាន៦ដងក្នុងការប្រកួត។

 រយៈពេលរបស់គាត់ជាមួយក្លិប Real Madrid មានរយៈពេលពីឆ្នាំ២០១៤ ដល់២០២០ជាមួយនឹងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំទៅកាន់ក្លិប Bayern Munich នៅចន្លោះឆ្នាំនោះ។

 Rodriguez នឹងជួបជុំជាមួយខ្សែការពារប្រេស៊ីល Marcelo ដែលបានចុះហត្ថលេខាកាលពីដើមខែនេះសម្រាប់ក្លិបនៅក្រិចខាងលើ។ កីឡាករទាំង២មានរដូវកាលជាច្រើនជាមួយគ្នានៅ Real Madrid ផងដែរ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print