កុមារអាមេរិក ១៤,៦លាននាក់បានឆ្លងកូវីដ- ១៩

ចែករំលែក៖

ចាប់តាំងពីផ្ទុះកូវីដ១៩ មកទល់ពេលនេះ មានកុមារអាមេរិក ជាង១៤,៦លាននាក់បានឆ្លងកូវីដ១៩ ។ ដោយឡែននៅដើមឆ្នាំ ២០២២ មកទល់ពេលនេះ មានករណីឆ្លងកូវីដ១៩ ដល់ទៅ ៦,៧លាននាក់ ។
តាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមថ្ងៃទី ១៧ខែកញ្ញា សរុបករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកមាន ជាង ៦១៦ លាននាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានករណីឆ្លងកូវីដ១៩ ជាង ៤សែននាក់។ ជាមួយគ្នានេះមានពលរដ្ឋជាង ៦,៥លាននាក់ស្លាប់ដោយកូវីដ ១៩។
អាមេរិកនៅតែជាប្រទេសមានករណីឆ្លងកូវីដ ១៩ ច្រើនជាងគេបង្អស់ ដោយ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៣៩,៣០១នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៧០នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៧,៤៨១,១៤៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៧៨,៤៥៧នាក់ និងជាសះស្បើយឡើងវិញសរុប ៩៣.៧៩លាននាក់។
សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់៕

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print