បង្ក្រាប៣ទីតាំងឃាត់ខ្លួន២នាក់ និងរឹបអូសគ្រឿងញៀនជិត ៨ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ : សមត្ថកិច្ចជំនាញនៃបន្ទីរប្រឆាំងគ្រឿងញៀនបើកការបង្ក្រាប៣ទីតាំងឃាត់ជនសង្ស័យពីរនាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួននិងរឹបបានគ្រឿងញៀនជិត៨គីឡូក្រាម។
ហេតុការណ៍បង្ក្រាបករណីជនដូរគ្រឿងញៀនខាងលើនេះបានកើតឡើងនៅវេលាម៉ោង០០និង២០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយកម្លាំងជំនាញ (ក៣)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន.លោកឧត្តមសេ
នីយ៍ទោ ភឹម ច័ន្ទតារ៉ា នាយករងមន្ទីរ មានការចូលរូមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្រលសម្រួលដោយលោក ទី មុនិន្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការបង្រ្កាប នៅ៣ដោលដៅផ្សេងគ្នា:
គោលដៅទី១: នៅចំណុច ផ្លូវ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ ទូច កុងហ៊ាង និងគ្រឿងញៀនប្រមាណជាង៥គីឡូ។
គោលដៅទី២: នៅចំណុច ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់និងថ្នាំញៀនប្រមាណជាង១គីឡូ។
គោលដៅទី៣: ឆែកឆេរ បន្ទប់របស់ឈ្មោះ ទូច កុកហ៊ាង លេខ២១០៣ ជាន់ទី២១ សណ្ឋាគារ អអេន ហ្វេស ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសំភារ:កែច្នៃនិងថ្នាំញៀនមួយចំនួន។
លទ្ធផលសរុប:
ក-ឃាត់បានជនសង្ស័យ០២នាក់:
១-ឈ្មោះ ទូច កុកហ៊ាង ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ហុង ស្រេង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ។

ខ-សរុបវត្ថុតាងចាប់យកបាន:
-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ២៩៦ក្រាម។
-អុិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ៧គីឡូនិង៥១២.៦៩ក្រាម។
សរុប សារធាតុញៀន ៧ គ.ក្រ ៨០៨.៦៩ក្រាម។
សារធាតុគីមី ៣ គ.ក្រ ៣៦៥.២ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print