ជើងហោះហើររាប់រយនៅអឺរ៉ុបត្រូវបានលុបចោល

ចែករំលែក៖

អ្នកដំណើររាប់ពាន់នាក់ត្រូវបានផ្លាស់ប្តូរគម្រោងធ្វើដំណើរ ដោយសារតែបុគ្គលិកគ្រប់គ្រងការហោះហើរនៅក្នុងប្រទេសបារាំងធ្វើកូដកម្មពាក់ព័ន្ធនឹងប្រាក់ខែនៅថ្ងៃទី១៦ខែកញ្ញា ។

ក្រុមហ៊ុនអាកាសចរណ៍ដែលលក់ សំបុត្រ​ ទាបបំផុតនៅក្នុងតំបន់អឺរ៉ុប Ryanair បានសម្រេចលុបចោលជើងហោះហើរចំនួន ៤២០ជើងដែលហោះហើរចេញចូលក្នុងតំបន់ ក្រោយការធ្វើកូដកម្មរយៈពេល ២៤ម៉ោង ប៉ះពាល់យ៉ាងខ្លាំងដល់ការតភ្ជាប់ជើងហោះហើរ រវាងបណ្តាអាកាសយានដ្ឋាននានា។ ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានប្រកាសលុបជើងហោះហើរក្នុងដំណាក់កាលអាក្រក់បំផុត។
សមាជិក SNCTA ដែលជាសមាគមគ្រប់គ្រងការហោះហើររបស់បារាំងបានចាប់ផ្តើមធ្វើកូដកម្ម ចាប់ពីម៉ោង៦ថ្ងៃទី១៦ខែកញ្ញា។ តាមគម្រោងនឹងមានការបន្តធ្វើកូដកម្មរហូតដល់ថ្ងៃទី១៩ខែកញ្ញា ។
ក្រៅពីជើងហោះហើរដែលលុបចោល នៅមានជើងហោះហើរឆ្លងកាត់ដែនអាកាសបារាំងក៏រងផលប៉ះពាល់ផងដែរ។ នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Barcelona ប្រទេសអេស្ប៉ាញ មានជើងហោះហើរ៥០ជើង ត្រូវបានលុបចោលនៅយប់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ ៕ ដោយធីរីណា

...

រូប​ថត​ :​Zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print