ក្មេងទំនើងមួយក្រុមបើកបរម៉ូតូកែច្នៃបំពងសំឡេងមកពីស្រុកកំរៀងត្រូវបានកម្លាំងអធិការដ្ឋានស្រុកសាលាក្រៅដេញស្ទាក់ឃាត់ខ្លួននិងម៉ូតូបាន៧គ្រឿងមនុស្ស១០នាក់( មាន​វីដេអូ​)

ចែករំលែក៖

ខេត្តប៉ៃលិន÷  ប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថានៅវេលាម៉ោង ០៩និង០០នាទី ព្រឹកថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២២ លោកបានទទួលព័ត៌មានពីកម្លាំងឈរជើងតាមគោលដៅថាមានក្មេងទំនើងចំនួន១ក្រុមបើកម៉ូតូតាមដងផ្លូវជាតិលេខ៥៩ ក្នុងទិសដៅពីជើងទៅក្បូង មកពីស្រុកកំរៀងបើកចូលមកស្រុកសាលា

ក្រៅ ហើយកម្លាំងឈរជើងគោលដៅហៅមិនឈប់ បើកបរបន្ថែមល្បឿនលឿនដោយកែច្នៃប្រើស៉ីមុាំងបំពងសំឡេង។ពេលនោះលោកក៏បានចាត់ឱ្យកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងកម្លាំងឈរជើងតាមគោលដៅចុះបង្រ្កាបករណីក្មេងទំនើង (បើកបរម៉ូតូកែច្នៃបំពងសំឡេង) ក្នុងស្រុកសាលាក្រៅរួចមក  កម្លាំងបានបើកបររថយន្តនិងម៉ូតូដេញតាមម៉ូតូក្មេងទំនើងពីក្រោយតាមដងផ្លូវចូលដល់ក្រុងប៉ៃលិន  ធ្វើឱ្យភ្ញាក់ផ្អើល រួចមកកម្លាំងស្ទាក់ធ្វើការឃាត់ខ្លួននិងម៉ូតូចំនួន០៧គ្រឿង ព្រមទាំងក្មេងទំនើងចំនួន១០នាក់ដែលមានរាយឈ្មោះដូចខាងក្រោម៖

ទី ១.ឈ្មោះ ឃុត ណារ៉ុង ភេទប្រុស  អាយុ ១៦ឆ្នាំ  រស់នៅ ភូមិដីក្រហម ឃុំបាសែត ស្រុកកំរៀង ខេត្តបាត់ដំបង។

ទី ២.ឈ្មោះ តេង ឆៃយ៉ាង ភេទប្រុស  អាយុ ១៧ ឆ្នាំ  រស់នៅភូមិដីក្រហម  ឃុំបាសែត  ស្រុកកំរៀង  ខេត្តបាត់ដំបង  ។

ទី៣.ឈ្មោះ សាំង មករា ភេទប្រុស អាយុ ១៦ ឆ្នាំរស់នៅ ស្រុកកំរៀង  ខេត្តបាត់ដំបង  ។

ទី៤.ឈ្មោះ រឿន ដារ៉ុង ភេទប្រុស អាយុ  ១៦ ឆ្នាំ  រស់នៅ ស្រុកកំរៀង  បាត់ដំបង  ។

ទី៥.ឈ្មោះ សាំង  បញ្ញា ភេទប្រុស  អាយុ ១៨ ឆ្នាំ  រស់នៅ ស្រុកកំរៀង  បាត់ដំបង  ។

ទី៦.ឈ្មោះ មាន វ៉ាឃីម ភេទប្រុស  អាយុ  ២០ ឆ្នាំ រស់នៅ ភូមិតាសែន ឃុំត្រាត ស្រុកកំរៀង  ខេត្តបាត់ដំបង។

ទី៧.ឈ្មោះ សឿន សុផៃ ភេទប្រុស អាយុ  ២២ ឆ្នាំ  រស់នៅ ស្រុកកំរៀង  បាត់ដំបង  ។

ទី ៨.ឈ្មោះ ឌឿ សីហា ភេទប្រុស  អា ១៩ ឆ្នាំ  រស់នៅភូមិអូរចំលង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។  

ទី៩.ឈ្មោះ កំសត់ ថៃ ភេទប្រុស  អាយុ ១៦ ឆ្នាំ  ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង  ខេត្តបាត់ដំបង  ។

ទី១០.ឈ្មោះ រូ រឹត ភេទប្រុស  អាយុ ១៨ ឆ្នាំ  ភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

លោកអធិការស្រុកបានបន្តថា÷ នៅមុនដំបូងក្រុមម៉ូតូទាំងនេះបានបើកបរចេញពីស្រុកកំរៀង ខេត្តបាត់ដំបង ចូលមកស្រុកសាលាក្រៅប្រហែល ២០គ្រឿង សមត្ថកិច្ចតាមគោលដៅបានពិនិត្យឃើញថា មានប្រើសុីមុាំងបំពងសំឡេងខ្លះ និងកែច្នៃខុសបច្ចេកទេស សមត្ថកិច្ចបានឃាត់ដើម្បីសួរនាំ តែក្រុមទាំងនេះមិនបានសហការជាមួយសមត្ថកិច្ចទេ គឺពួកគេប្រឹងបន្ថែមល្បឿន ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ទើបធ្វើឲ្យភ្ញាក់ផ្អើលពេញស្រុកសាលាក្រៅនិងឈានចូលដល់កម្លាំងសមត្ថកិច្ចដេញតាមឃាត់តាមដងផ្លូវ  រួចដេញស្ទាក់ឃាត់ខ្លួននិងម៉ូតូបានតែម្ដង។

បច្ចុប្បន្ន ក្រុមក្មេងទំនើង និងម៉ូតូដែលបានបើកម៉ូតូគេចតាមដងផ្លូវនោះត្រូវបានកម្លាំងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីដោះស្រាយបន្តតាមនីតិវិធី៕ដោយ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print