ខេត្តកណ្ដាល: រថយន្តមួយគ្រឿង បើកបោះពួយលឿនដូចហោះ រេចង្កូតចូលគន្លងផ្លូវម្ខាងទៀ បណ្ដាលឲ្យបុកម៉ូតូពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០១និង០៥នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ គង់ ធារ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកHONDA DREAM C125 ស៊េរី២០២២ ។ ចំណែករថយន្តបង្កម៉ាកHYUNDAI STAREX AMBULANCE ប្រភេទដឹកអ្នកដំណើរពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 2A- 8399 អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ។ មានអ្នករួមដំណើរគ្នា០២នាក់ ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើត ហេតុខាងលើ មានរថយន្ត ០១គ្រឿង ម៉ាកHYUNDAI STAREX AMBULANCE ប្រភេទដឹកអ្នកដំណើរពណ៌ស ពាកផ្លាកលេខ ស្វាយរៀង 2A- 8399អ្នករួមដំណើរគ្នា០២នាក់អ្នកបើកបរដោយមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ។ពេលបើកមកដល់កន្លែងកើត ហេតុខាងលើ បានបុកជាមួយ ម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 សេរី២០២២ ពណ៌ខ្មៅពាកផ្លាកលេខ កណ្តាល1AO- 0272 បើកបរដោយឈ្មោះ គង់ ធារ៉ា ភេទប្រុស អាយុ៤៥ ឆ្នាំមានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅផ្ទុយគ្នា បណ្តាលអោយស្លាប់០១នាក់ភេទប្រុសនិងម៉ូតូខូចខាតធ្ងន់ ០១គ្រឿង។
សពត្រូវបានកម្លាំងជំនាញចរាចរស្រុកកៀនស្វាយប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយវាសវែងយកទៅរក្សាទុកដើម្បីបន្តតាមនិតិវិធី។
សន្និដ្ឋានបឋម :អ្នកបើកបររថយន្ត បើកបរ ធ្វេសប្រហែសបើករំលោភចូលចំណែកផ្លូវ នៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ មិនមើលផ្លូវខាងមុខមានឧបសគ្គខាងមុខ៕
ដោយ៖ ស្អាងជ័យ