រដ្ឋមន្ដ្រីក្រសួងធនធានទឹក សម្រេចឲ្យដោះទឹកទាំងអស់ពីតំបន់ព្រំដែន និងតំបន់មេឡៃ ចូលបឹងទន្លេសាបជាបន្ទាន់ដើម្បីបញ្ជៀសការជន់លិចក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ និងមន្ទីរធនធានទឹក និងឧតុនិយមរបស់ខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំការចុះត្រួតពិនិត្យសភាពការទឹកក្នុងតំបន់ព្រៃខ្ពស់ តំបន់អូរដូនតាសណ្តាន់ តំបន់អូរដូនឪ តំបន់អូរម្កាក់ តំបន់អូរចារ តំបន់អូរស្ងួត តំបន់សឿ តំបន់ពោធិពីរដើម និងជម្រុញការងារការដ្ឋានសំណង់ប្រព័ន្ធធារាសាស្រ្តក្នុងតំបន់ទាំងនេះឲ្យបានប្រព្រឹត្តទៅឆាប់ចប់តាមផែនការ។

ក្នុងពេលនោះលោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួង ធនធានទឹក និងឧតុនិយម បានសម្រេចអនុញាតឲ្យធ្វើការដោះទឹកទាំងអស់ពីតំបន់ព្រំដែន និងតំបន់មេឡៃតាមសំណង់ប្រព័ន្ធធារាសាស្រ្តអូរចារដែលជាទឹកដ៏ធំចូលបឹងទន្លេសាបជាបន្ទាន់ដើម្បីបញ្ជៀសការជន់លិចក្នុងខេត្តបន្ទាយមានជ័យ ក្នុងពេលនេះ។

ម្យ៉ាងទៀតដោយសារខេត្តបន្ទាយមានជ័យ ក៏ដូចជាបណ្តាខេត្តដ៏ទៃទៀតដែរតែងតែយាយីដោយឥទ្ធិពលវិសម្ពាធទាប បាតុភូតធម្មជាតិនានា និងបម្រែបម្រួលអាកាសធាតុឥតស្រាក់ស្រានធ្វើឲ្យមានជំនន់ទឹកភ្លៀងយ៉ាងកំហុកដែលជាការបង្កឲ្យជន់លិចយ៉ាងលឿន ។

អាស្រ័យហេតុនេះហើយទើបក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលស្តារឡើងវិញលើអូរដូនឪ និងអូរម្កាក់ដើម្បីជួយដោះទឹកជំនន់គ្រប់ប្រភេទឲ្យធ្លាក់ចូលបឹងទន្លេសាប បានលឿនបញ្ជៀសឲ្យខាងតែបានលើការជន់លិចខេត្តបន្ទាយមានជ័យ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print