លោក​ ចាប​ ឌីណា​ ចុះត្រួតពិនិត្យទីតាំងលក់រថយន្តនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី​ គោលបំណងកែលម្អ​ទីតាំងលក់រថយន្តទាំងនោះឱ្យកាន់តែមានសោភ័ណ្ឌភាពរបៀបរៀបរយ

ចែករំលែក៖

ភ្នំពេញ​៖​ តាមបញ្ជាលោក​ ជា​ ខេមា​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២២​ លោក​ ចាប​ ឌី​ណា​ អភិបាល​រង​ខណ្ឌដូនពេញ​​ បានចុះត្រួតពិនិត្យទីតាំងលក់រថយន្តនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី​។ ​

នាឱកាសនោះ​ លោក​ ចាប​ ឌីណា​ បានឱ្យដឹងថា​ ការចុះត្រួតពិនិត្យទីតាំងលក់រថយន្តនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី​នេះ​ ក្នុងគោលបំណងដេីម្បីប្រជុំកែលម្អទីតាំងលក់រថយន្តទាំងនោះ​ ឱ្យកាន់តែមានសោភ័ណ្ឌភាពរបៀបរៀបរយសម្រាប់ស្វាគមន៍ភ្ញៀវជាតិអន្តរជាតិ​ដែលមកកម្សាន្ត ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃខាងមុខ​ ក្នុងនាមកម្ពុជាធ្វេីជាម្ចាស់ផ្ទះ។

ជាមួយគ្នានោះ​ នៅវេលាម៉ោង​​ ៣​រសៀល​ថ្ងៃ​ទី១៩​ ខែកញ្ញា​នេះដែរ​ លោក​ ជា​ ខេមា​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បានអញ្ជេីញពិនិត្យដេីមឈេីដែលបាក់រលំក្រោយភ្លៀងធ្លាក់នៅផ្លូវ១៨៤​ កែងផ្លូវ​ ៦៣​ ស្ថិត​នៅសង្កាត់បឹងរាំង។ 

សូមបញ្ជាក់​ថា​ លោកអភិបាលខណ្ឌដូនពេញ​ បានចង្អុលបង្ហាញមន្ត្រីក្រោមឱវាទត្រូវតែចុះមេីលផ្លូវ​ មេីលដេីមឈេី​ មេីលទឹកដក់ក្រោយភ្លៀង​ សំអាតមាត់លូ​ក្រោយ​ពេលភ្លៀង​ ដេីម្បីជៀសផុតពីកង្វល់របស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print